កូនស្រីចង់មើលខ្លានៅសួនសត្វ តែសួនសត្វបិទ Beau Savitree ប្រើវិធីមួយនេះដើម្បីលួងកូន (មានវីដេអូ)

//s5.kh1.co/ed/ed6e297163c54583cc7fe73c2684adc4aa052402.jpg
នារី

 ០២-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កូនស្រីរបស់តារាសម្ដែង និងចម្រៀងថៃ Beau Savitree ចង់មើលខ្លានៅសួនសត្វ តែសួនសត្វបិទ នាងក៏បាននាំកូនជិះឡានទៅកន្លែងសក្ការៈបូជាមួយកន្លែង ដែលសម្បូរទៅដោយរូបសំណាកខ្លាថ្មជាច្រើន។

ថៃ៖ តារាសម្ដែង និងចម្រៀងថៃ Beau Savitree បានបង្ហោះវីដេអូមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន និយាយអំពីកូនស្រីដ៏គួរឲ្យស្រឡាញ់ វ័យ១ខួប៨ខែរបស់នាង ដែលទទូចចង់ទៅមើលសត្វខ្លានៅសួនសត្វ តែគួរឲ្យសោកស្ដាយ សួនសត្វត្រូវបានបិទដោយសារបញ្ហាវីរុសកូវីដ-១៩។ ដូច្នេះដើម្បីជាការលួងកូនស្រី អ្នកម្ដាយដ៏ស្រស់ស្អាតរូបនេះ បាននាំកូនជិះឡានទៅកន្លែងសក្ការៈបូជាមួយកន្លែង ដែលសម្បូរទៅដោយរូបសំណាកខ្លាថ្មជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើមើលទៅតាមទឹកមុខ ទំនងជាកូនស្រីរបស់ Beau ងឿងឆ្ងល់ខ្លាំង តែនេះក៏អាចចាត់ទុកថាជាវិធីដោះទ័លបណ្ដោះអាសន្នដ៏ល្អមួយ ប្រសើរជាជាងការទុកកូនឲ្យយំនោះដែរ។ មិត្តជិតស្និទ្ធ និងអ្នកលេងអ៊ិនធឺណែតជាច្រើនបានចូលខមមិនសរសើរពីភាពឆ្លាតវៃរបស់អ្នកម្ដាយរូបនេះជាខ្លាំង តែក៏អស់សំណើចមិនស្ទើរនោះដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Beau Savitree ជាមួយនឹងកូនស្រីដ៏គួរឲ្យស្រឡាញ់
Beau Savitree ជាមួយនឹងកូនស្រីដ៏គួរឲ្យស្រឡាញ់
Beau Savitree ជាមួយនឹងកូនស្រីដ៏គួរឲ្យស្រឡាញ់
Beau Savitree ជាមួយនឹងកូនស្រីដ៏គួរឲ្យស្រឡាញ់
Beau Savitree ជាមួយនឹងស្វាមី និងកូនស្រីដ៏គួរឲ្យស្រឡាញ់

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T