ខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់នេះ ជាគោលដៅរបស់ Liverpool នាំចូលមកជំនួស Salah និង Mane

//s5.kh1.co/1c/1c4ee14bf8e81bb3bb84f303ac842c0d691fcfa0.jpg
កីទ្បា

 ០១-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Wolves កីឡាករ Adama Traore ជាគោលដៅរបស់ Liverpool នាំចូលមកជំនួស Salah និង Mane

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍មកថា ចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Wolverhampton Wanderers កីឡាករ Adama Traore។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Adama Traore
កីឡាករ Adama Traore

ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១០ដង ពីការបង្ហាញខ្លួន៤៣ប្រកួតឲ្យ Wolves ក្នុងរដូវកាលនេះ។ ក្រុមរបស់លោក Nuno Espiritio Sano អាចនឹងពិបាកក្នុងការរក្សាខ្សែប្រយុទ្ធរូបនេះនៅទីផ្សាររដូវក្ដៅ ខណៈបើតាម Football Insider ក្រុមកំពូលតារាង Liverpool កំពុងតាមប្រមាញ់ Traore។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបជើងឯក Champions League រដូវកាលមុនចង់បាន Traore ទៅជំនួសកន្លែងរបស់ Sadio Mane ឬ Mohamad Salah ដោយកីឡាករឆ្នើមទាំង២នេះកំពុងតែមានព័ត៌មានអំពីការចាកចេញពីកីឡដ្ឋាន Anfield នៅទីផ្សាររដូវក្ដៅខាងមុខ។

កីឡាករ Sadio Mane និង Mohamad Salah
កីឡាករ Sadio Mane និង Mohamad Salah

Real Madrid ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់បានមកលើ Mane។ ចំណែកឯ Salah គឺជាគោលដៅនាំចូលរបស់បណ្ដាក្លិបធំៗជាច្រើនក្នុងតំបន់អឺរ៉ុប សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅដែលរៀបនឹងចូលមកដល់។

គួរឲ្យដឹងដែរថា កិច្ចសន្យារវាងកីឡាករ Adama Traore និងក្លិប Wolverhampton នឹងអស់សុពលភាពនៅរដូវក្ដៅឆ្នាំ២០២៣ ខណៈ មាន់ខ្នាយមាស Tottenham Hotspur ក៏ជាបេក្ខភាពមួយចង់បានរូបគេផងដែរ៕

កីឡាករ Adama Traore
កីឡាករ Adama Traore

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T