Ferdinand ជំរុញឲ្យ Man UTD ទិញខ្សែបម្រើកំពុងឡើងកូដនៅ La Liga ម្នាក់នេះ ប្រសិនបើ Pogba ចាកចេញពីក្លិប

//s5.kh1.co/97/97b65b6025614e175912e21aca5ad949d982f35f.jpg
កីទ្បា

 ០១-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ferdinand ជំរុញឲ្យ Man UTD ទិញខ្សែបម្រើកំពុងឡើងកូដ Saul Niguez ប្រសិនបើកីឡាករ Paul Pogba ចាកចេញ

អង់គ្លេស៖ លោក ​Rio Ferdinand បានជំរុញឲ្យក្លិបបិសាចក្រហម Manchester United គួរគិតគូចុះកុងត្រាយកខ្សែបម្រើ Saul Niguez របស់ក្លិប Atletico Madrid ប្រសិនបើកីឡាករ Paul Pogba ចាកចេញពីក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Saul Niguez
  ខ្សែបម្រើ Saul Niguez

កុងត្រារបស់ Pogba ជាមួយ Man UTD នឹងផុតកំណត់នៅបំណាច់រដូវកាលក្រោយ ខណៈបច្ចុប្បន្នខ្សែបម្រើសញ្ជាតិបារាំងកំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបយក្សពីរនៅតំបន់អឺរ៉ុបរួមមាន ក្លិបសេះបង្កង់ Juventus និង​ Real Madrid ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ជម្រើសជាតិបារាំងវ័យ២៧ឆ្នាំ ត្រូវបានកាសែត M.E.N រាយការណ៍មកថា មានបំណងចង់ចែកផ្លូវជាមួយ Man UTD នៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត។ យ៉ាងណាមិញឆ្លើយតបទៅនឹងព័ត៌មាននេះ លោក Ferdinand បានផ្ដល់យោបល់ឲ្យអតីតក្លិបរបស់លោក គួរតាមចែចូវយក ខ្សែបម្រើ Saul Niguez ដើម្បីត្រៀមជំនួស Pogba។

អតីតប្រធានក្រុម Man UTD រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំមិនចង់ឲ្យ Pogba គាត់ទៅណានោះទេ ប៉ុន្តែប្រសិនបើគាត់ចាកចេញ Man UTD គួរតែយក Saul Niguez មកជំនួស។ Saul ជាកីឡាករដែលមិនគួរឲ្យជឿមួយរូប ខ្ញុំបានលើកពីគាត់ មកនិយាយជាច្រើនឆ្នាំមកហើយ។ គាត់ជាកីឡាករសំខាន់ប្រចាំក្រុម គាត់ស្ងៀមស្ងាត់ មិនឆេវឆាវ ជាពិសេសជើងឆ្វេងគាត់ពិតជាល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាខ្សែបម្រើ គាត់អាចរកគ្រាប់បាល់បាន និងយល់ដឹងពីបច្ចេកទេសច្បាស់។

លោក ​Rio Ferdinand
លោក ​Rio Ferdinand 
លោក ​Rio Ferdinand 

គួរឲ្យដឹងដែថា ក្នុងរដូវកាលនេះ ខ្សែបម្រើ Saul Niguez បង្ហាញខ្លួនឲ្យក្រុមយក្សអេស្ប៉ាញ At. Madrid បាន៣៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៤គ្រាប់៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T