ក្រោយឆ្លងCovid-19 ពេលនេះSnook Badin​ បានត្រឡប់ទៅផ្ទះហើយក្រោយតេស្ដឃើញអវិជ្ជមាន២ដង បង្ហោះសារចាក់ដោតថា...

//s5.kh1.co/d5/d54a8e60531251eb1cc8baf17fa5ddf46ce60440.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាប្រុសវ័យក្មេង Snook Badin បានចេញសារ សុំអភ័យទោសដល់ អ្នកជិតខាងដែលរស់នៅក្នុង ខុនដូក្បែរ លោក ដែលបានធ្វើឲ្យពួកគេមាន ការព្រួយបារម្មណ៍យ៉ាងខ្លាំងផងដែរ

ថៃ៖ បន្ទាប់ពី តារាសម្ដែងប្រុសវ័យក្មេង Snook Badin បានចេញមកប្រកាសថា ខ្លួនបានឆ្លង Covid-19 រួចមក លោកក៏ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ដាច់ដោយឡែកភ្លាមៗ។ ដោយឡែក ក្រោយពីបានជ្រាបបែបនេះហើយ បណ្ដាអ្នកសិល្បៈ និងហ្វេនៗជាច្រើន បានមកចូលរួមលើកទឹកចិត្ត ដល់លោកគ្រប់ៗគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានរៀបរាប់ពី សកម្មភាពរបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលប្រកាសថាបានឆ្លង Covid-19 ជាពិសេស នៅក្នុងថ្ងៃទី ២១ ខែមិនា នៅពេលដែលលទ្ធផលតេស្ត ចេញមក មានផល អវិជ្ជមាន​ តារាប្រុសរូបនេះ ស្រាប់តែត្រូវបាន គ្រូពេទ្យអនុញ្ញាត ឲ្យត្រឡប់មកផ្ទះវិញ ដែលធ្វើឲ្យមានការព្រួយបារម្ភ ដល់អ្នកជិតខាង ដែលរស់នៅ ក្នុងខុនដូ ក្បែរគ្នាជាមួយនឹងលោក ។

ដោយឡែក ថ្មីៗនេះ តារាប្រុសវ័យក្មេង Snook Badin បានចេញលិខិតសុំអភ័យទោសដល់ អ្នកជិតខាងដែលរស់នៅក្នុង ខុនដូក្បែរ លោក  ប្រសិនបើ វាបណ្តាលឱ្យ ពួកគេមានការ ព្រួយបារម្ភខ្លាំង ដោយនៅក្នុងនោះដែរ លោក​បានរៀបរាប់ថា៖ 

នៅពេលនេះ ខ្ញុំបាទ Snook Badin ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងឃុំខ្លួននៅមន្ទីរពេទ្យ ដើម្បីឲ្យគ្រប់ចំនួនថ្ងៃ នៅថ្ងៃទី ៤ ខែមេសាឆ្នាំ ២០២០។ គិតមកទល់ថ្ងៃនេះ លទ្ធផលនៃ COVID-19 របស់ខ្ញុំ គឺ មានផល អវិជ្ជមាន ទាំង ២លើកហើយ ។ ប៉ុន្តែ ខ្ញុំនៅតែឃុំឃាំងខ្លួន អស់រយៈពេល ១៤ ថ្ងៃ តាមការណែនាំរបស់វេជ្ជបណ្ឌិត។ប្រសិនបើ មានការអនុញ្ញាតឱ្យខ្ញុំវិលត្រឡប់ទៅ ឃុំឃាំងនៅខុនដូ កាលពីមុននេះ អាចបង្កការព្រួយបារម្ភដល់អ្នកដែលរស់នៅខុនដូ ខ្ញុំពិតជាមានអារម្មណ៍មិនស្រួលនោះទេ ខ្ញុំពិតជា សុំអភ័យទោសផង ។
ចុងក្រោយ ខ្ញុំពិតជាចង់ប្រាស្រ័យទាក់ទង ស្វែងយល់ និងសុំការអាណិតអាសូរពីមនុស្សក្នុងសង្គម ក្នុងនាមជាអ្នកជំងឺ Covid-19 នៅពេល ដែលយើងក្លាយជា អ្នកជំងឺដែលមានជំងឺនេះ បានទទួលរងនូវការឈឺចាប់ ខាងរាងកាយ និងផ្លូវចិត្តរួចទៅហើយ។ ដោយមានការព្រួយបារម្ភ ក៏ដូចជាចង់ឆាប់ជាសះស្បើយ ដូច្នេះ ចង់ព្យាយាមស្វែងយល់ និងរៀនពីគោលការណ៍ណែនាំ វិធីព្យាបាលតាមការសំរេចចិត្តរបស់វេជ្ជបណ្ឌិត និងលើកទឹកចិត្តដល់អ្នកជំងឺទាំងអស់ ឱ្យជាសះស្បើយ ដើម្បីឆាប់ បានវិលត្រឡប់ទៅរកជីវិត ដូចកាលពីមុន។
ជំងឺ Covid-19 នេះ អាចព្យាបាលបាន ដូចករណីរបស់ខ្ញុំដែរ វាត្រូវបានព្យាបាលភ្លាមៗ ហើយសំណាងល្អ ការឆ្លងមិនបានចូលទៅក្នុងសួត។ រោគសញ្ញាស្រាល មិនមានភាពធ្ងន់ធ្ងរទេ ។ អ្នកណា ដែលសង្កេតឃើញថា ខ្លួនឯងចាប់ផ្តើមឈឺក្បាល ក្តៅខ្លួនក្តៅខ្លួនលើសពី ៣៧.៥ អង្សា ក្អក ឬ រកឃើញថា នៅក្បែរអ្នកមានជំងឺនេះ សូមទៅ ព្យាបាលភ្លាមៗ ព្រោះ អាចមានឱកាស ព្យាបាលបានយ៉ាងល្អ ដើម្បីការពារការរីករាលដាលនៃជំងឺនេះ សូមអរគុណ ។

Snook Badin

សូមទស្សនារូបភាព ខាងក្រោម៖

Snook
Snook
Snook
Snook
Snook
Snook
Snook
Snook
Snook
Snook
សារសុំទោស របស់ Snook
សារសុំទោស របស់ Snook
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T