ដំណឹងល្អ! ស្រទាប់អូហ្សូនរបស់ផែនដី កំពុងជួសជុលផ្នែកប្រហោងរបស់វា ឡើងវិញហើយ

//s5.kh1.co/40/401e0d5cc92c19d9bf132cae135141fd791d0f16.jpg
បច្ចេកវិទ្យា

 ០១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រហោងស្រទាប់អូហ្សូនអាចនឹងត្រូវបានជួសជុលទាំងស្រុងនៅឆ្នាំ ២០៦០។

បរទេស៖ ជិត ៣៣ ឆ្នាំមុន ប្រទេសចំនួន ១៩៧ បានចុះហត្ថលេខាលើអនុសញ្ញាម៉ុងត្រេអាល់ ១៩៨៧។ បីទសវត្សក្រោយមក យើងកំពុងទទួលបានអត្ថប្រយោជន៍ ដែលស្រទាប់អូហ្សូននៅលើតំបន់អង់តាក់ទិក ហាក់ដូចជាកំពុងជួសជុលឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឆ្នាំ ១៩៨៥ អ្នកវិទ្យាសាស្ដ្របានរកឃើញប្រហោងដ៏ធំមួយ នៅក្នុងស្រទាប់អូហ្សូន ដែលបណ្ដាលមកពីការប្រើប្រាស់របស់មនុស្ស នៃសារធាតុមួយដែលត្រូវបានគេស្គាល់ថា chlorofluorocarbons (CFCs)។ សារធាតុនេះត្រូវបានគេរកឃើញនៅក្នុង ស្ព្រាយបាញ់សក់ ទូទឹកកក និងកំប៉ុងបាញ់ថ្នាំជាច្រើនទៀត។ វាអាចបំផ្លាញស្រទាប់អូហ្សូនយ៉ាងធ្ងន់ធ្ងរ ដែលនៅក្នុងឆ្នាំ ១៩៨៧ កិច្ចព្រមព្រៀងជាអន្ដរជាតិហៅថា «អនុសញ្ញាម៉ុងត្រេអាល់» ត្រូវបានអនុម័ត។

 ប្រហោងអូហ្សូនបានរួមតូចជាងមុន នៅលើតំបន់អង់តាក់ទិក កាលពីឆ្នាំ ២០១៩
ប្រហោងអូហ្សូនបានរួមតូចជាងមុន នៅលើតំបន់អង់តាក់ទិក កាលពីឆ្នាំ ២០១៩

យោងទៅតាមអ្នកវិទ្យាសាស្ដ្រ ស្ថានភាពនៃស្រទាប់អូហ្សូនមានការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងចរន្ដអាកាស ដែលគេហៅថា jet steams ដែលរសាត់ទៅកាន់ប៉ូលខាងជើងនិងខាងត្បូងរបស់ផែនដី នៅរយៈកម្ពស់ខ្ពស់។ ដោយសារតែការថយចុះនៃអូហ្សូន jet steams ទាំងនេះបានរសាត់ហួសទៅតំបន់ខាងត្បូងច្រើនជាងពេលធម្មតា ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ នៅអាមេរិកខាងត្បូង អាហ្វ្រិកខាងកើត និងអូស្ត្រាលី និងការផ្លាស់ប្ដូរចរន្តមហាសមុទ្រនិងទឹកប្រៃ។

ប្រហោងស្រទាប់អូហ្សូនអាចនឹងត្រូវបានជួសជុលទាំងស្រុងនៅឆ្នាំ ២០៦០ 
ប្រហោងស្រទាប់អូហ្សូនអាចនឹងត្រូវបានជួសជុលទាំងស្រុងនៅឆ្នាំ ២០៦០ 

ទោះជាយ៉ាងណា ការសិក្សានៅក្នុងឆ្នាំ ២០២០ នេះ ពីសាកលវិទ្យាល័យ  University of Colorado Boulder បាននិយាយថា កាលពីឆ្នាំមុន ប្រហោងអូហ្សូនបានរួមតូចជាងគេបំផុត ចាប់តាំងពីវាត្រូវបានគេរកឃើញ នៅទសវត្សឆ្នាំ ១៩៨០។ របាយការណ៍ឆ្នាំ ២០១៨ ពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រហោងស្រទាប់អូហ្សូនអាចនឹងត្រូវបានជួសជុលទាំងស្រុងនៅឆ្នាំ ២០៦០ ហើយនៅតំបន់ខ្លះនៃពិភពលោក វាអាចនឹងផ្សះលឿនជាងនេះ នៅឆ្នាំ ២០៣០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T