លើកទីមួយ! តារារៀមច្បងឱក សុគន្ធកញ្ញា ប៉ះនឹង សំ សុវណ្ណារ៉ាក់ ចេញបទថ្មីឡូយកប់ (មានចម្រៀង)

//s5.kh1.co/cb/cb107fda38cdf9ccea644a09aadc66f75bf6a131.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង ឱក សុគន្ធកញ្ញា និងលោក សំ សុវណ្ណារ៉ាក់ បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនេះគឺជាលើកទីមួយហើយ ដែល ឃើញអ្នកទាំងពីរចាប់ដៃគ្នាក្នុងការច្រៀងចម្រៀងរួមគ្នាបែបនេះ។

ភ្នំពេញ៖ អ្នកនាង ឱក សុគន្ធកញ្ញា និងលោក សំ សុវណ្ណារ៉ាក់ ជាតារាចម្រៀងរួមផលិតកម្មតែមួយ ដោយអ្នកទាំងពីរសុទ្ធតែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា នាងបានប្រឡូកចូលសិល្បៈអស់ រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះ នាងកាន់តែទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ដោយឡែកតារាចម្រៀងជំនាន់ក្រោយ លោក សំ សុវណ្ណារ៉ាក់ ដោយរូបលោកទើបតែក្លាយខ្លួន ជាតារាចម្រៀងប្រចាំផលិកម្មរស្មីហង្សមាសក៏ពិតមែន តែរូបលោកក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។

តួយ៉ាង អ្នកនាង ឱក សុគន្ធកញ្ញា និងលោក សំ សុវណ្ណារ៉ាក់ បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនេះគឺចាលើកទីមួយហើយ ដែលឃើញអ្នកទាំងពីរចាប់ដៃគ្នាក្នុងការច្រៀងចម្រៀងរួមគ្នាបែបនេះ។

ក្រោយបានស្ដាប់បទចម្រៀងថ្មីអ្នកទាំងពីរ ក្រោមចំណងជើងថា «ទះដៃហ៊ោ» រួចហើយ មានហ្វេនជាច្រើនបានសរសើរពីបទមួយនេះថាពិតជាប្លែក និង ពីរោះខ្លាំងតែម្ដង។ ជាពិសេសនោះគឺ ទោះទើបតែចាប់ដៃច្រៀងជាមួយគ្នាក៏ពិតមែន តែតារារាមច្បង និងជំនាន់ក្រោយរូបនេះ ច្រៀងស៊ីចង្វាក់គ្នាតែម្តង៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
   លោក សំ សុវណ្ណារ៉ាក់
   លោក សំ សុវណ្ណារ៉ាក់
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
   លោក សំ សុវណ្ណារ៉ាក់
   លោក សំ សុវណ្ណារ៉ាក់
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  លោក សំ សុវណ្ណារ៉ាក់
  លោក សំ សុវណ្ណារ៉ាក់
វីដេអូ បទថ្មីរបស់ ឱក សុគន្ធកញ្ញា និង សំ សុវណ្ណារ៉ាក់
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T