ខ្សែប្រយុទ្ធលំដាប់ A របស់ Man City ម្នាក់នេះ បើកភ្លើងខៀវក្នុងការផ្លាស់ទៅ Liverpool

//s5.kh1.co/dc/dc96c2726a51eafb93d52d2a79477c3c324b7020.jpg
កីទ្បា

 ០១-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester City កីឡាករ Raheem Sterling បើកភ្លើងខៀវក្នុងការផ្លាស់ទៅ Liverpool នៅថ្ងៃអនាគត

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester City កីឡាករ Raheem Sterling ត្រូវបានគេរាយការណ៍មកថា មិនបដិសេធក្នុងការផ្លាស់ទៅត្រឡប់ទៅលេងឲ្យ Liverpool នោះទេ នៅថ្ងៃអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Raheem Sterling
 កីឡាករ Raheem Sterling

កីឡាករជម្រើសជាតិអង់គ្លេសបានចាកចេញពីកីឡដ្ឋាន Anfield នៅពេលបញ្ចប់រដូវកាល ២០១៤-២០១៥ ហើយគេមកទល់នឹងបច្ចុប្បន្ន Sterling រកបាន៨៩គ្រាប់ ពីការបង្ហាញខ្លួន២៣០ប្រកួត ឲ្យក្លិបមានមូលដ្ឋានក្នុងទីក្រុង Manchester។

 កីឡាករ Raheem Sterling
 កីឡាករ Raheem Sterling

យ៉ាងណាមិញ បើតាមប្រភពជិតស្និទ្ធមួយរបស់ Sterling បាននិយាយប្រាប់ L’Equipe អំពីអនាគតរបស់កីឡាករវ័យ២៥ឆ្នាំខាងលើយ៉ាងដូច្នេះថា៖

បើទោះបីជា Raheem (Sterling) កំពុងលេងឲ្យ Manchester City ប៉ុន្តែគេមិនដែលភ្លេច Liverpool ទេ ពីព្រោះទីនោះគឺជាកន្លែងដែលប្រែក្លាយគេមកដល់សព្វថ្ងៃ។ ជាការពិត មានរឿងរ៉ាវចម្រូងចម្រាស់ខ្លះនៅពេលដែលគេចាកចេញ ប៉ុន្តែពេលវេលាកន្លងហួសហើយ អ្វីៗក៏អាចកើតឡើងបានដែរ។

ប្រភពជិតស្និទ្ធ Sterling

គួរឲ្យដឹងដែរថា Sterling ឈ្នះពាន Premier League ២ដង និង FA Cup ១ដង កំឡុងពេលលេងនៅកីឡដ្ឋាន Etihad ខណៈកិច្ចសន្យារបស់គេជាមួយក្រុមលោក Pep មានសុពលភាពរហូតដល់ឆ្នាំ២០២៣៕

 កីឡាករ Raheem Sterling
 កីឡាករ Raheem Sterling

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T