បបួលគ្នាកើតមកស្អាត មួយត្រកូលឬយ៉ាងណា? បានជាបងប្អូន Jisoo សុទ្ធតែស្អាតៗយ៉ាងនេះ

//s5.kh1.co/4d/4de029410d8ba4d1b4a7aaef03c794e3c4218b96.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តាំងពីបង្ហាញខ្លួន ក្នុងផលិតកម្ម YG មក Jisoo ត្រូវបានគេស្គាល់ថា ជាសមាជិកម្នាក់ដែលលេចធ្លោខ្លាំង លើរូបសម្រស់ដ៏ស្រស់ស្អាត តាំងពីក្បាលដល់ចុងជើង រហូតគេប្រៀបប្រដូចទៅនឹង បវរកញ្ញាកូរ៉េ។

កូរ៉េខាងត្បូង ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់រួចមកហើយថា តារាស្រីល្បីឈ្មោះ Jisoo សមាជិកក្រុម BlackPink មានភាពលេចធ្លោយ៉ាងណា ចំពោះសម្រស់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីបង្ហាញខ្លួនដំបូង ក្នុងផលិតកម្ម YG នាងត្រូវបានគេស្គាល់ថា ជាសមាជិកម្នាក់ដែលលេចធ្លោខ្លាំង លើរូបសម្រស់ដ៏ស្រស់ស្អាតរ​បស់នាង តាំងពីក្បាលដល់ចុងជើង រហូតគេប្រៀបប្រដូចទៅនឹង បវរកញ្ញាតំណាងកូរ៉េជារឿយៗ។

ទន្ទឹមនឹងនេះដែរ បើក្រឡេកទៅមើល រូបសម្រស់សមាជិកក្នុងគ្រួសាររបស់នាងវិញនោះ ឃើញថាម្នាក់ៗ សុទ្ធតែស្អាតៗមិនអន់ទេ ជាពិសេសនោះគឺ បងស្រីរបស់នាង មានឈ្មោះថា Jiyoon 

បើទោះជាបងស្រីរបស់ Jisoo មានអាយុ ៣០ឆ្នាំ ថែមទាំងមានកូនរហូតដល់ទៅ ២នាក់ទៅហើយក្ដី ប៉ុន្តែបើនិយាយពីមុខមាត់វិញនោះ គឺនៅស្អាតខ្ញង់ ក្រមុំៗសុំខ្មាសតែម្ដង។

មិនមែនស្អាតតែស្រីៗទេ បងប្រុសរបស់ Jisoo ក៏សង្ហាមិនធម្មតាដែរ បើប្រៀបធៀបទៅនឹងតារាៗមួយចំនួន អាចនិយាយបានថា លោកស្អាតជាងផងក៏ថាបាន។

ដោយសារតែកូនៗ សុទ្ធតែស្អាតសង្ហាយ៉ាងនេះហើយ ទើបហ្វេនៗកាន់តែចង់ដឹងថា តើឳពុកម្ដាយរបស់ Jisoo មានសម្រស់ស្រស់ស្អាតប៉ុណ្ណាទៅ?

តោះមកទស្សនារូបភាពបងប្អូនរបស់ Jisoo ខាងក្រោម ៖

Jisoo 
Jisoo 
Jisoo 
Jisoo 
Jisoo 
Jisoo 
បងស្រីរបស់ Jisoo
បងស្រីរបស់ Jisoo
បងស្រីរបស់ Jisoo 
បងស្រីរបស់ Jisoo 
បងប្រុសរបស់ Jisoo
បងប្រុសរបស់ Jisoo
បងប្រុសរបស់ Jisoo 
បងប្រុសរបស់ Jisoo 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T