ក្រុមហ៊ុន Apple បានទិញផ្តាច់មុខនូវកម្មវិធីព្យាករណ៍អាកាសធាតុមួយឈ្មោះថា Dark Sky

//s5.kh1.co/b2/b25f40f23172f20a50db875a5eec2fda1f8caf4b.jpeg
បច្ចេកវិទ្យា

 ០១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅលើបណ្តាញសង្គមមានអ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរអំពីការសម្រេចចិត្តរបស់ Apple ជាពិសេស​អ្នកប្រើប្រាស់កម្មវិធីនៅលើប្រព័ន្ធដំណើរការ Android និង Wear OS

ក្រុមហ៊ុន Apple បានទិញកម្មវិធីព្យាករណ៍អាកាសធាតុ Dark Sky ហើយគ្រោងនឹងបិទការដំណើរការរបស់កម្មវិធីនៅលើប្រព័ន្ធដំណើរការ Android និង Wear OS។​ កម្មវិធីព្យាករណ៍អាកាសធាតុ Dark Sky ត្រូវបានគេស្គាល់ថាជា​​​ app (កម្មវិធី) ព្យាករណ៍អាកាសធាតុក្នុងស្រុក និងសមត្ថភាពពិសេសក្នុងការផ្តល់ព័ត៌មានដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុបានភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Adam Grossman ជាអ្នកបង្កើតកម្មវិធីបាននិយាយថា ភាពជាដៃគូសហការនេះនឹងធ្វើឲ្យមនុស្សកាន់តែច្រើនបានស្គាល់កម្មវិធី Dark Sky។

កម្មវិធីព្យាករណ៍អាកាសធាតុ Dark Sky នេះនឹងបញ្ចប់ការដាក់ឲ្យប្រើប្រាស់នៅលើប្រព័ន្ធដំណើរការ Android ឬ Wear OS ដែលមិនមែនជាផលិតដែលដោយក្រុមហ៊ុន Apple ត្រឹមថ្ងៃទី ១ ខែកក្កដាខាងមុខនេះ។

នៅលើបណ្តាញសង្គមមានអ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរអំពីការសម្រេចចិត្តរបស់ Apple ក្នុងការទិញយក Dark Sky ផ្តាច់មុខ និងមិនអនុញ្ញាតឲ្យដាក់ប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ Android ។ សម្រាប់អ្នកប្រើប្រាស់ Apple កម្មវិធី Dark Sky ត្រូវបានដាក់លក់មានតម្លៃ ៣.៩៩ ដុល្លារនៅអាមេរិក និង ៣.៩៩ ផោននៅចក្រភពអង់គ្លេសដែលជាតម្លៃដើម។ ចំណែកអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលបានទិញ Dark Sky នៅពេលដែលវាឈប់ដំណើរការនៅខែកក្កដានឹងទទួលបានការសងប្រាក់វិញ។

API របស់ Dark Sky ជាកម្មវិធីបញ្ជូនព័ត៌មាននានាទៅកាន់អ្នកប្រើ ហើយនឹងអាចប្រើរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែក្រុមហ៊ុនបាននិយាយថាខ្លួននឹងលែងចុះឈ្មោះអតិថិជនថ្មីទៀតហើយ។ API របស់ Dark Sky ត្រូវបានប្រើដោយកម្មវិធីអាកាសធាតុផ្សេងទៀតរួមមាន Weather Line និង Hello Weather៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T