ភ្ញាក់ផ្អើល! ធ្លាប់តែឃើញសម្ដែងតួកម្សត់ តែឥឡូវ Taew ចេះសម្ដែងឈុតបែបនេះទៀត (មានវីដេអូ)

//s5.kh1.co/ba/ba0a688370a87f79386135712cd6b6f650a0a05f.jpg
នារី

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Taew Natapohn គឺជាតារាសម្ដែងស្រីដ៏ល្បី និងពោរពេញទៅដោយសមត្ថភាពប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។

ថៃ៖ Taew Natapohn គឺជាតារាសម្ដែងស្រីដ៏ល្បី និងពោរពេញទៅដោយសមត្ថភាពប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលទស្សនិកជនភាគច្រើនប្រាកដជាស្គាល់ច្បាស់ តាមរយៈការសម្ដែងជាតួអង្គកម្សត់ៗនៅក្នុងខ្សែភាពយន្តភាគល្បីៗជាច្រើន ដូចជារឿងព្រះម៉ែនាគី ល្បែងស្នេហា ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទស្សនិកជនមួយចំនួនដែលនិយមគាំទ្រការសម្ដែងរបស់ Taew តែងគិតថានាងប្រហែលជាមិនអាចសម្ដែងតួអ្វីផ្សេងបានល្អជាតួអង្គកម្សត់ឡើយ។ ប៉ុន្តែការយល់ឃើញនេះ គឺខុសទាំងស្រុង ព្រោះឥឡូវនេះ Taew បានលេចមុខក្នុងការសម្ដែងឈុតជាអ្នកប្រយុទ្ធថែមទៀត នៅក្នុងរឿង Leh Buphakal ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។

សម្រាប់ភាគទី៩ ដែលបានចាក់បញ្ចាំងនៅយប់ថ្ងៃអង្គារនេះ សាច់រឿងបានត្រឡប់ទៅនិយាយពីរឿងរ៉ាវកាលពី១០០០ឆ្នាំមុន ដែលកាលនោះ Taew ត្រូវសម្ដែងជាតួអង្គបុត្រីក្សត្រនគរអារុណា ជានារី ក្លាហាន ចិត្តដាច់ និងមានសមត្ថភាពក្បាច់គុនខ្លាំងពូកែ ចេះប្រើទាំងដាវ និងព្រួញ។ ការសម្ដែងក្នុង ឈុតប្រយុទ្ធក្បាច់គុនបែបនេះ គឺជាលើកទី១ប៉ុណ្ណោះសម្រាប់ Taew ប៉ុន្តែនាងធ្វើបានយ៉ាងល្អ និងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម

វីដេអូឈុតនៃការប្រយុទ្ធរបស់ Taew
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn  និង Jame Jirayu
Taew Natapohn  និង Jame Jirayu
Taew Natapohn និង Jame Jirayu
Taew Natapohn និង Jame Jirayu
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn និង Jame Jirayu
Taew Natapohn និង Jame Jirayu
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T