នៅចាំគាត់ទេ? អតីតតារាចម្រៀង មួន ម៉ារ៉ា មកលើកនេះ ច្រៀងផ្ទាល់ម្តង សម្លេងនៅតែពីរោះខ្លាំង

//s5.kh1.co/48/482e166099b65e7538eef012b056081602a8c545.png
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសរូបនេះ បានបំពេញចិត្តរបស់ហ្វេន សំណូមពរឲ្យរូបលោកច្រៀងនៅបទ «បងជាបន្លាក្នុងទ្រូងអូន» ដោយបានស្ដាប់ហើយ ពិតជាពីរោះខ្លាំង។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តអ្នកអាន ជាពិសេសហ្វេនរបស់អតីតតារាចម្រៀង លោក មួន ម៉ារ៉ា ផ្ទាល់ច្បាស់ជានៅចាំលោក ដោយរូបលោកជាតារាចម្រៀង មានប្រជាប្រិយភាពមួយរូបកាលជាង ១០មុន  ហើយតារាប្រុសរូបនេះ ជាម្ចាស់បទចម្រៀងដ៏ល្បី មានចំណងជើងថា «កាដូឥតន័យ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីរូបលោកបានចេញឆ្ងាយពីសង្គមសិល្បៈមួយរយៈធំ ក៏ដោយក៏នៅតែមានហ្វេនៗនៅតែចងចាំលោកតាមរយៈ បទចម្រៀងពីមុនៗរបស់លោក។ ក្នុងនោះដែរ តារារូបនេះក៏តែងតែ បង្ហាញពីសកម្មភាពខ្លះៗ ដោយការបង្ហោះវីដេអូច្រៀង​ និងលេងជាមួយហ្គីតា ជាមួយនឹងទឹកដមសម្លេងរបស់លោក នៅតែពីរោះមិនចាញ់ពេលមុនឡើយ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសរូបនេះ បានបំពេញចិត្តរបស់ហ្វេន សំណូមពរឲ្យរូបលោកច្រៀងនៅបទ «បងជាបន្លាក្នុងទ្រូងអូន» ដោយបានស្ដាប់ហើយ ពិតជាពីរោះខ្លាំង មិនត្រឹមតែប៉ុណ្ណោះនៅក្នុងវីដេអូមួយនេះ រូបលោកបានច្រៀង និង​លេងហ្គីតាដោយខ្លួនឯង ស្របពេលឃើញវីដេអូមួយនេះ រួចមានទស្សនិកជនជាច្រើនបានសរសើរពីសម្លេងរបស់លោក៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
   លោក មួន ម៉ារ៉ា
វីដេអូ  លោក មួន ម៉ារ៉ា
មួន ម៉ារ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T