ទោះបែកគ្នាយូរហើយ តែSelena Gomez នៅមិនទាន់ដាច់ចិត្តពីJustin សុខៗធ្វើរឿងនឹកស្មានមិនដល់មួយ

//s5.kh1.co/fa/fae49257d101a5d559d986b54bc8bc2af6fff6cc.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗសង្កេតឃើញថា តារាស្រីរូបនេះបានចុចLike ទៅលើរូបថត អតីតសង្សារចាស់ ហើយចុច Unlikeវិញ ដែលជាមូលហេតុធ្វើឲ្យអ្នកគាំទ្របើកការសើបសង្កេតថា ម្ចាស់បទ «Lose You To Love Me» រូបនេះនៅតែតាមដាន គណនី Instagram របស់ Justin Bieber នៅឡើយទេ។

បរទេស៖ អ្នកទាំងអស់គ្នា ប្រាកដជាដឹងពី ទំនាក់ទំនងស្នេហារវាង តារាចម្រៀងប្រុស ស្រីមួយគូ Justin Bieber និង Selena Gomez ហើយមែនទេ ពេលដែល ពួកគេ នៅទាក់ទងគ្នា ជាសង្សារនឹងគ្នា ពិតជាពោរពេញដោយភាពផ្អែមល្ហែមខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជា ការទាក់ទងគ្នា រវាងអ្នកទាំងពីរ មានរយៈយូរអង្វែងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ នៅចុងក្រោយ​ Justin Bieber បែរជាទៅរៀបការជាមួយ​ Haily Bieber ដែលធ្វើឲ្យតារាស្រីរូបនេះ ពិបាកចិត្តស្ទើរស្លាប់ស្ទើររស់ម្តងៗ។ 

ទោះបីជាពេលនេះ តារាចម្រៀង Justin Bieber បានរៀបការជាមួយ Haily Bieber យូរហើយក្តី ក៏អតីតសង្សារចាស់ Selena Gomez មិនទាន់បំភ្លេច តារាប្រុសរូបនេះ បានទាំងស្រុងនៅឡើយទេ ដោយនាង នៅតែមានកូនចិត្តនៅគិតដល់ អតីតសង្សារចាស់ម្នាក់ ដដែលទោះបីជា គេរៀបការមានប្រពន្ធ រួចទៅហើយក្តី។

ជាក់ស្តែង​ មួយរយៈក្រោយមកនេះ ហ្វេនៗសង្កេតឃើញថា តារាស្រីរូបនេះ បានចុចLike ទៅលើរូបថត អតីតសង្សារចាស់ ហើយចុច Unlikeវិញ ដែលជាមូលហេតុធ្វើឲ្យ អ្នកគាំទ្របើកការសើបសង្កេតថា ម្ចាស់បទ «Lose You To Love Me» រូបនេះនៅតែតាមដាន គណនី Instagram របស់ Justin Bieber នៅឡើយទេ។

ទោះបីជាយ៉ាងនេះក្តី ហ្វេនរបស់តារាស្រីរូបនេះ មួយចំនួនបានគិតថាគណនី Instagram របស់Selena ត្រូវបានជនអនាមិក លួច Hack យកទៅប្រើប្រាស់តែប៉ុណ្ណោះ៕

សូមទស្សនា រូបភាពខាងក្រោម៖

Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Selena Gomez(អតីតកាល)
Justin Bieberនិង​ Hailey Bieber(បច្ចុប្បន្នភាព)
Justin Bieberនិង​ Hailey Bieber(បច្ចុប្បន្នភាព)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T