ច្បាស់ការហើយ Brad Pitt លែងលះជាមួយ Angelina Jolie មកបង្កាត់ភ្លើងស្នេហ៍ ជាមួយអតីតភរិយាវិញ

//s5.kh1.co/54/542da311273ff5295de3edc8eed782a075647692.jpg
នារី

 ០១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាល្បីហូលីវូដលោក Brad Pitt កំពុងស្ថិតនៅលើផ្លូវដើម្បីស្តារទំនាក់ទំនងជាមួយអតីតភរិយា គាត់បានបញ្ចាក់ពីពាក្យចចាមអារ៉ាមអំពីស្នេហារបស់គាត់។

បរទេស៖ បន្ទាប់ពីបែកធ្លាយ ពាក្យចចាមអារ៉ាមថា Brad Pitt និង Jennifer Aniston បានជួបជុំគ្នា វិញបន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ឥឡូវនេះ រឿងនេះ​បានក្លាយជា ប្រធានបទដែលអ្នកសារព័ត៌មាន ក៏ដូចជាទស្សនិកជនជាច្រើនចាប់អារម្មណ៍ យ៉ាងខ្លាំង និងចង់ដឹងថា ជារឿងពិត ឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះដែរ យោងតាមសារព័ត៌មាន The Mirror បានបង្ហាញព័ត៌មាន លម្អិតថ្មីៗ ដើម្បីបញ្ជាក់ថានេះគឺជាការពិត​ មិនមែនជាពាក្យចចាមអារ៉ាមទេ។

អ្វីដែលកាន់តែ ពិសេសនោះគឺ កាសែតអង់គ្លេស បាននិយាយថា តារាសម្តែងល្បី នៅហូលីវូដរូបនេះ បានណែនាំ Alia Shawkat ទៅ Jennifer Aniston ដើម្បីបញ្ជាក់ថា រវាងរូបលោក និងតារាស្រីវ័យ ៣១ ឆ្នាំម្នាក់នេះ គ្រាន់តែជា មិត្តភក្តិប៉ុណ្ណោះ មិនមានអ្វីលើសពីនេះនោះទេ។

គួរបញ្ជាក់ដែរថា កាលពីមួយរយៈមុន Brad Pitt និង Alia Shawkat ត្រូវបានគេនិយាយថា បានចូលរួមនៅក្នុងគម្រោងសហគមន៍ជាច្រើន និងមានមន្ទិលសង្ស័យថា ទាក់ទងជាមួយគ្នា៕

សូមទស្សនារូបខាងក្រោម៖​

Brad Pitt  Alia Shawkat និង Jennifer Aniston 
Brad Pitt  Alia Shawkat និង Jennifer Aniston 
Brad Pitt និង Jennifer Aniston 
Brad Pitt និង Jennifer Aniston 
Brad Pitt និង Jennifer Aniston 
Brad Pitt និង Jennifer Aniston 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T