ចុមខ្លាំងបាត់! ក្លិបយក្សចំនួន ៤ នៅអង់គ្លេសចង់បាន Coutinho ប៉ុន្តែអត់មាន Liverpool

//s5.kh1.co/fc/fc139730266b1a9dbe67330b2472a1e2bda04360.jpg
កីទ្បា

 ០១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Manchester United, Leicester City, Tottenham Hotspur និង Chelsea ចង់បានកីឡាករ Philippe Coutinho នៅទីផ្សារដោះដូរខាងមុខ

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថា កំពុងតែនាំមុខក្លិបនៅក្របខណ្ឌ Premier League ដទៃទៀតក្នុងការនាំយកយក Philippe Coutinho ពីក្លិបអ្នកមានបុណ្យ Barcelona នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

Coutinho រដូវកាលនេះ បានផ្ញើខ្លួនជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើង ដោយរកបានគ្រាប់បាល់៨គ្រាប់ពីការបង្ហាញខ្លួន២២ប្រកួតឲ្យក្លិបជើងឯកអាល្លឺម៉ង់ ប៉ុន្តែភាគីខាងក្លិបមិនមានបំណងក្នុងការទិញផ្ដាច់កុងត្រារបស់គេពីកីឡដ្ឋាន Camp Nou នោះទេ។

បច្ចុប្បន្ន កីឡាករជម្រើសជាតិប្រេស៊ីលនៅសល់កុងត្រារយៈពេល៣ឆ្នាំទៀតជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ ប៉ុន្តែគេទំនងនឹងមិនអាចស្វែករកកន្លែងលេងពីលោក Quique Setien បានទេនៅរដូវកាលក្រោយ ហើយអាចនឹងចាកចេញនៅទីផ្សារខាងមុខ។

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

បើតាម Sport ក្លិបបិសាចក្រហម Man UTD បានចាប់អារម្មណ៍ចង់បានខ្សែបម្រើប្រយុទ្ធ Coutinho ទៅចាប់ដៃគូគ្នាជាមួយ Bruno Fernandes។

យ៉ាងណា Man UTD នឹងត្រូវប្រឈមមុខជាមួយក្លិបរួមលីគ៣ទៀតគឺ Leicester City, Tottenham Hotspur និង Chelsea ក្នុងការប្រជែងគ្នានាំយកកីឡាករវ័យ២៧ឆ្នាំខាងលើត្រឡប់មកលេងនៅទឹកដីអង់គ្លេសវិញ៕

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T