វេជ្ជបណ្ឌិតរុស្ស៊ី ដែលបានជួបជាមួយលោក ពូទីន កាលពីសប្តាហ៍មុន ​បាន​ធ្វើតេស្តវិជ្ជមានវីរុសកូវីត-១៩

//s5.kh1.co/4e/4eeccd877cfc82a7f8d748ad4f4bf093ad888e95.png
សង្គម

 ០១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេស​រុស្សីមានអ្នកឆ្លងវីរុសកូវីត-១៩ សរុប ២,៣៣៧ នាក់

ម៉ូស្គូ៖​ វេជ្ជបណ្ឌិតរុស្ស៊ីម្នាក់ ដែលបានជួបជាមួយលោក ពូទីន កាលពីសប្តាហ៍មុននៅមន្ទីរពេទ្យមួយ ក្នុងតំបន់ Kommunarka ​​ទីក្រុងម៉ូស្គូបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា  ​លោក​បានធ្វើតេស្តវិជ្ជមានវីរុសកូវីត-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ពូទីន បានពាក់ឈុតការពារកំឡុងពេលទៅមើលអ្នកជំងឺកូវីត-១៩
លោក ពូទីន បានពាក់ឈុតការពារកំឡុងពេលទៅមើលអ្នកជំងឺកូវីត-១៩

លោក ពូទីន បានទៅមន្ទីរពេទ្យក្នុងតំបន់ Kommunarka កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយលោកបានជួបជជែក និងចាប់ដៃជាមួយវេជ្ជបណ្ឌិត​ Denis Protsenko។ ហើយស្រាប់តែមកដល់ថ្ងៃអង្គារម្សិលមិញនេះ លោកវេជ្ជបណ្ឌិត​ Protsenko បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

 ខ្ញុំបាន​ឆ្លងវីរុសកូវីត-១៩ហើយ ប៉ុន្តែខ្ញុំមិនអីនោះទេ ហើយខ្ញុំបាន​មកនៅដាច់ដោយឡែកក្នុងការិយាល័យរបស់ខ្ញុំ​។

Denis Protsenko
វេជ្ជបណ្ឌិត​ Denis Protsenko
វេជ្ជបណ្ឌិត​ Denis Protsenko

លោក ពូទីន បាន​ពាក់ឧបករណ៍​ការពារអំឡុងពេលលោកទៅមើល​អ្នកជំងឺកូវីត-១៩នៅមន្ទីរពេទ្យ​ ប៉ុន្តែលោកមិន​បានពាក់ឧបករណ៍​ការពារ​កំឡុងពេលលោកជួបប្រជុំជាមួយវេជ្ជបណ្ឌិត​​ Protsenko នោះទេ។

លោក ពូទីន និង លោក Protsenko
លោក ពូទីន និង លោក Protsenko

សូមបញ្ជាក់ផងដែរថា ​បើគិតដល់​ថៃ្ងនេះ ប្រទេស​រុស្សីមានអ្នកឆ្លងវីរុសកូវីត-១៩ សរុប ២,៣៣៧ នាក់ ស្លាប់ចំនួន ១៧ នាក់ និង ១២១ នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T