ហេតុតែមិនចង់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ស្រាប់តែយុវតីម្នាក់នេះ ផ្លោះតាមបង្អួចឡានក្រុង មានអី គេដេញតាមចាប់ផ្អើល (មានវីដេអូ)

//s5.kh1.co/af/af2614ab490e012468cbdedc906ed19749581417.jpg
សង្គម

 ០១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅនេះ យុវតីជនជាតិចិនម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ទើបធ្វើដំណើរត្រលប់ពីសិក្សានៅឯប្រទេសអាល្លឺម៉ង់ មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ។

ចិន៖ កាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅនេះ យុវតីជនជាតិចិនម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ទើបធ្វើដំណើរត្រលប់ពីសិក្សានៅឯប្រទេសអាល្លឺម៉ង់ មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវតីរូបនោះ ព្រមទាំងអ្នកដទៃទៀត ដែលធ្វើដំណើរមកពីបរទេសដូចគ្នា ត្រូវបានក្រុមមន្ត្រីសុខាភិបាលទៅទទួលនៅព្រលានយន្ដហោះ Qingdao និងត្រូវបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែករយៈ​ពេល១៤ថ្ងៃ។ ហើយរូបនាងផ្ទាល់ក៏មាន អាការគ្រុនក្ដៅផងដែរ។

យោងតាមវីដេអូឃ្លីបខ្លីមួយ បង្ហាញឲ្យឃើញថា ខណៈពេលឡានក្រុងកំពុងតែចតស្ងៀមមួយកន្លែង យុវតីនោះ បានបង្ខំចិត្តផ្លោះតាមបង្អួច ហើយរត់ ទាំងដែលនាងមានកាន់កាបូបអីវ៉ាន់យ៉ាងសំពីងសំពោង។ ហើយរត់មិនទាន់បានប៉ុន្មានម៉ែត្រផង ក៏ស្រាប់តែក្រុមមន្ត្រីសុខាភិបាល បានស្ទុះនាំគ្នារត់ដេញចាប់តែម្ដង។

យ៉ាងណាមិញ ដោយសារតែនាងចង់ត្រលប់ទៅផ្ទះវិញ ទើបនាងប្រព្រឹត្តទង្វើដែលមិនគួរគម្បីខាងលើនេះឡើង។ បន្ទាប់មក នាងបានធ្វើតេស្ដរកវីរុសកូវីដ-១៩ ហើយលទ្ធផលចេញមកគឺអវិជ្ជមាន។ តែបើទោះជាយ៉ាងណាក្ដី នាង និងអ្នកដទៃទៀត ត្រូវបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែករយៈ​ពេល១៤ថ្ងៃដូចដើម៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពពេលនាងផ្លោះរួច
សកម្មភាពពេលនាងផ្លោះរួច
មន្ត្រីសុខាភិបាលកំពុងដេញចាប់នាង
មន្ត្រីសុខាភិបាលកំពុងដេញចាប់នាង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T