ឈ្មោះជាស្រីមេម៉ាយមែនពិត ប៉ុន្តែហាន់ ជីអ៊ុន លេងខ្លួនខ្លាំងជាងក្រមុំៗទៀត

//s5.kh1.co/77/77250adeb852ce3c54d470802e65e475f5145f82.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មេម៉ាយក្តៅស្រួយ Song Hye Kyo បានបញ្ចេញរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ីបែបស៊ីវីល័យ មើលយ៉ាងណាក៏មិនខុសពីក្មេងស្រីវ័យ ២០ឆ្នាំជាង៕

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានកូរ៉េទើបតែបានចេញផ្សាយ ពីអតីតស្វាមីរបស់ Song Hye Kyo គឺតារាសម្ដែងល្បី Song Joong Ki​ ដែលទើបតែវាយកម្ទេចផ្ទះចាស់ ដែលជាជម្រកស្នេហ៍ចាស់របស់អ្នកទាំងពីរ ដើម្បីសង់ជាផ្ទះថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមើល អ្នកមេម៉ាយស្រីស្រស់ Song Hye Kyo ហាក់ដូចជាមិនសោកសៅអ្វីទាល់តែសោះ ផ្ទុយទៅវិញ នាងនៅតែយកចិត្តទុកដាក់ លើការងារជាប្រចាំ ថែមទាំងបង្ហាញរូបភាពថ្មីៗ ពោរពេញដោយសុភមង្គលក្នុងជីវិតថែមទៀតផង។

ជាក់ស្ដែង មុននេះបន្តិច គេសង្កេតឃើញថា Song Hye Kyo បានបង្ហោះរូបភាពថ្មីៗនៅឯមាត់សមុទ្រ ជាមួយនឹងឈុតសម្លៀកបំពាក់ស្អាតៗ ប្លែកភ្នែក ដែលជាការថតស្ប៉តផ្សព្វផ្សាយឲ្យសម្លៀកបំពាក់ម៉ូតថ្មី។ 

កម្រងរូបភាពដែលនាងបានបង្ហោះ កាន់តែទាក់ទាញការចាប់អារម្មណ៍ពីមហាជន។ ថ្នាក់នាងមានវ័យជិត ៤០ឆ្នាំទៅហើយ ប៉ុន្តែភាពស្រស់ស្អាតរបស់នាង ក្នុងនាមជាតារាសម្តែងជួរមុខ នៅតែមានភាពលេចធ្លោ។

យ៉ាងណាមិញ ហ្វេនៗសង្កេតឃើញទៀតថា នាងទំនងជាស្រកទម្ងន់ជាងមុនបន្តិច ទើបបានជារាងរៅរបស់នាង មើលទៅតូចស្អាត និងកាន់តែស៊ិចស៊ីយ៉ាងនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T