ក្លិបធំៗ២នៅ Premier League បានដាក់ការចាប់អារម្មណ៍មកលើខ្សែការពារកណ្ដាលរបស់ Man UTD រូបនេះ

//s5.kh1.co/1a/1ae80ab3d14ffc2edc8514c655e00d59a49db948.jpg
កីទ្បា

 ០១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Newcastle និង West Ham ចង់បានខ្សែការពារ Phil Jones របស់​ Man UTD

អង់គ្លេស៖ ខ្សែការពារកណ្ដាលរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Phil Jones ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងរ៉ាដារបស់ក្រុមសារិកាព្រៃ Newcastle United និងក្រុមញញួរយក្ស West Ham United ដោយក្លិបនៅ Premier League ទាំងពីរកំពុងពិចារណា ដាក់សំណើ១២លានផោន នាំយកម្ចាស់អាវលេខ៤របស់ក្រុម Man UTD រូបនេះ ចេញពីកីឡដ្ឋាន Old Trafford ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Phil Jones
  កីឡាករ Phil Jones

ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ខ្សែការពារវ័យ២៨ឆ្នាំ មិនសូវមានឱកាសបានចូលលេងច្រើននោះទេ ដោយតំបន់ការពារកណ្ដាលជម្រើសដំបូង ភាគច្រើនត្រូវបានគ្រូបង្វឹកសញ្ជាតិន័រវេស ផ្ដល់ការទុកចិត្តទៅលើកីឡាករ Victor Lindelöf និង Harry Maguire ជាក់ស្ដែងក្នុងរដូវកាលនេះ គេទើបបង្ហាញខ្លួនបាន​ ៨ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់។

ខ្សែការពារ Maguire និង  Lindelöf 
ខ្សែការពារ Maguire និង  Lindelöf 

ទន្ទឹមនឹងនេះ វត្តមានរបស់ខ្សែការពារ Eric Bailly និង Axel Tuanzebe ដែលទើបត្រឡប់មកពីរបួសវិញ ឃើញថាឱកាសក្នុងការចូលលេងរបស់​ Jones មានកាន់តែតិច។

 ខ្សែាការពារ Bailly និង Tuanzebe
 ខ្សែាការពារ Bailly និង Tuanzebe

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត The Mirror ក្រោយមើលឃើញពីស្ថានភាពដ៏លំបាករបស់​ Jones លោក Steve Bruce ដែលជាអ្នកចាត់ការទូទៅក្រុម Newcastle បានចាប់ចិត្តចង់នាំយករូបគេចេញពីក្រុម Man UTD ដោយចាត់ទុកខ្សែការពាររូបនេះ ជាកីឡាករដែលពោរពេញដោយបទពិសោធន៍នៅ Premier League។

ដោយឡែក តាមរយៈរបាយការណ៍របស់កាសែត The Sun មិនត្រឹមតែ Newcastle នោះទេ ដែលចាប់អារម្មណ៍ទៅលើ Jone ក្នុងនោះគ្រូបង្គោលក្រុម West Ham លោក David Moyes ក៏មានបំណងចង់ចុះហត្ថលេខាយកខ្សែការពារ ដែលធ្លាប់លេងឲ្យជម្រើសអង់គ្លេសបាន១៧ប្រកួតរូបនេះ នៅរដូវក្ដៅខាងមុខផងដែរ៕

ប្រភពsbnation

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T