មិនមើលនឹងភ្នែកទេ! តារាទាំងនេះ ជួយថវិកា ខណៈប្អូនប្រុស សុន ស្រីពេជ្រ ធ្លាក់ខ្លួនឈឺទាល់ខ្លាំង គ្មានប្រាក់ព្យាបាល

//s5.kh1.co/7b/7b5644dbbce76308e320d335ed512270278200ac.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្របពេលដែលឃើញសាររបស់ សុន ស្រីពេជ្រ បង្ហោះហើយក៏មានសប្បុរសជន ក៏ដូចជាសិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនដួង បានយកថវិកាផ្ទាល់ខ្លួន ទៅឧបត្ថម្ភជូនទៅកាន់ប្អូនប្រុសនាង។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាប កាលពីយប់ថ្ងៃទី ៣០ ខែ មីនា កន្លងទៅថ្មីៗនេះ តារាចម្រៀងសម្លេងផ្អែមស្រទន់ អ្នកនាង សុន ស្រីពេជ្រ បានបានបង្ហោះសារមួយ ដោយសុំជំនួយពីសប្បុសជន ដើម្បីជួយទៅកាន់ប្អូនប្រុសនាង ខណៈពេលប្អូនប្រុសនាងបញ្ជូនទៅកាន់មន្ទីពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកនាង សុន ស្រីពេជ្រ ក៏មិនបានប្រាប់ពីស្ថានភាពជំងឺពីប្អូនប្រុសនាងឡើយ ថាមូលហេតុអ្វីបានត្រូវបញ្ជូនទៅមន្ទីពេទ្យ ដោយជំងឺប្អូនប្រុសនាងពិតជាត្រូវការជំនួយពីសប្បុសជនខ្លាំង ជាពិសេសឈាមផងដែរ។

តួយ៉ាង ស្របពេលដែលឃើញសាររបស់ សុន ស្រីពេជ្រ បង្ហោះហើយក៏មានសប្បុរសជន ក៏ដូចជាសិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនដួង បានយកថវិកាផ្ទាល់ខ្លួន ទៅឧបត្ថម្ភជូនទៅកាន់ប្អូនប្រុសតារារូបនេះ ដែលនេះក៏ជាសកម្មភាពល្អៗ ស្របពេលអ្នករួមអាជីពតែមួយជួបនៅបញ្ហា​ ក៏មានមិត្តសិល្បៈជួយសម្រាលទុក្ខលំបាកផងដែរ៕

ចង់ជ្រាបច្បាស់ ថាមានតារារូបណាសូមទស្សនារូបភាពខាងក្រោម៖

១៖ តារាចម្រៀង លោក ព្រាប សុវត្ថិ បានឧបត្ថម្ភ ១.០០០.០០០រៀល 

  លោក ព្រាប សុវត្ថិ 
  លោក ព្រាប សុវត្ថិ 

២៖ កញ្ញា ហេង កែវនីតា បានជួយថវិការ ១០០ ដុល្លារ

  កញ្ញា ហេង កែវនីតា
  កញ្ញា ហេង កែវនីតា

៣៖ តារាចម្រៀង អ្នកនាង សុគន្ធ និសា និង ស្វាមី បានឧបត្ថម្ភចំនួន ២០០ ដុល្លារ

  អ្នកនាង សុគន្ធ និសា និង ស្វាមី 
  អ្នកនាង សុគន្ធ និសា និង ស្វាមី 

៤៖ អ្នកនាង ទៀង មុំសុធាវី និង ស្វាមីព្រមទាំងអ្នកម្តាយបានជួយឧបត្ថម្ភ ២០០ ដុល្លារ

  អ្នកនាង ទៀង មុំសុធាវី និង ស្វាមី  
  អ្នកនាង ទៀង មុំសុធាវី និង ស្វាមី  

៥៖ លោក ហេង ឡុង និង អ្នកនាង ចន ចន្ទ័លក្ខិណា បានជួយឧបត្ថម្ភថវិការចំនួន ១លានរៀល

  លោក ហេង ឡុង និង អ្នកនាង ចន ចន្ទ័លក្ខិណា
  លោក ហេង ឡុង និង អ្នកនាង ចន ចន្ទ័លក្ខិណា
ព្រាប សុវត្ថិសុន ស្រីពេជ្រ ហេង កែវនីតាសុគន្ធ និសាចនច័ន្ទ លក្ខិណាទៀង មុំ​សុធា​វី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T