អាជ្ញាធរនៅអឺរ៉ុបមួយចំនួនបានហាមមិនឲ្យប្រើប្រាស់ឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុស និងម៉ាស់ដែលគ្មានគុណភាពមកពីចិន

//s5.kh1.co/bf/bf5950e50c03b75faac5ef359809af9a0c9506f5.jpeg
សង្គម

 ០១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រដ្ឋាភិបាលអ៊ឺរ៉ុបមួយចំនួនបានច្រានចោលគ្រឿងបរិក្ខារដែលជាផលិតរបស់ចិនដែលត្រូវបានធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19

យោងតាមអាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ តួគី និង ហូឡង់ បានឲ្យដឹងថាឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុស និងម៉ាស់វេជ្ជសាស្រ្តរាប់ពាន់មានគុណភាពអន់ជាងកម្រិតស្តង់ដារនឹងមានបញ្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃសៅរ៍ក្រសួងសុខាភិបាលហូឡង់បានប្រកាសថា ខ្លួនបានប្រមូលមកវិញនូវម៉ាស់ចំនួន ៦០០០០០ ម៉ាស់ដែលនាំចូលដោយក្រុមហ៊ុនចិនកាលពីថ្ងៃទី ២១ ខែមីនា ដែលត្រូវបានចែកចាយទៅក្រុមវេជ្ជសាស្ត្រជួរមុខ។

https://s5.kh1.co/__image/w=650,h=366,q=100/99/990f37a7f603579eac32cf93ce2ea185f721f3af.jpeg

ពួកគេបានបន្ថែមថា ម៉ាស់ទាំងនេះមិនស្របទៅតាមគុណភាពដែលចង់បាននឹងសម្រាប់ប្រើប្រាស់ បើទោះបីជាមានលិខិតធានាពីរដ្ឋាភិបាលចិនយ៉ាងណាក្តី ហើយការដឹកជញ្ជូននានាត្រូវបានផ្អាកភ្លាមៗហើយក៏មិនបានដាក់ប្រើប្រាស់ផងដែរ។

រដ្ឋាភិបាលអេស្ប៉ាញក៏បានជួបប្រទះបញ្ហាស្រដៀងគ្នាជាមួយនឹងឧបករណ៍សំរាប់ធ្វើតេស្តរកវីរុសដែលបានបញ្ជាទិញពីក្រុមហ៊ុនចិន។

https://s5.kh1.co/__image/w=650,h=325,q=100/31/318afb3602fffa6536d356d23ab6cb04e81c9df8.jpeg

ពួកគេបានប្រកាសថា ខ្លួនបានទិញឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសរាប់រយរាប់ពាន់គ្រឿងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែឧបករណ៍ទាំងនេះមិនអាចកំណត់បានត្រឹមត្រូវថាតើអ្នកជំងឺមានវីរុសនោះទេ។

ស្ថានទូតចិនប្រចាំនៅអេស្ប៉ាញបានធ្វើការបង្ហោះសារនៅលើបណ្តាណសង្គម twitter ថាក្រុមហ៊ុនដែលបាននាំចូលឧបករណ៍ទាំងនេះមិនមានអាជ្ញាប័ណ្ណជាផ្លូវការពីអាជ្ញាធរវេជ្ជសាស្ត្រចិនក្នុងការលក់ផលិតផលរបស់ខ្លួនឡើយ។ ហើយពួកគេក៏បានបញ្ជាក់ទៀតថា​ សម្ភារៈដែលមិនមានគុណភាពទាំងនោះគឺដាច់ដោយឡែកពីបរិក្ខារដែលបរិច្ចាគដោយរដ្ឋាភិបាលចិន និង ផលិតផលនៅលើអាលីបាបា​។

https://s5.kh1.co/__image/w=650,h=650,q=100/9f/9f9987b2d22126565fedc618850b6bb8e6e594c5.jpeg

តួគីក៏បានប្រកាសផងដែរថា ខ្លួនបានរកឃើញឧបករណ៍ធ្វើតេស្តរកវីរុសមួយចំនួនដែលបញ្ជាទិញពីក្រុមហ៊ុនចិនគឺមិនមានគុណភាព បើទោះបីជាវាបាននិយាយថាការធ្វើតេស្តចំនួន ៣៥០.០០០ មានដំណើរការល្អក៏ដោយ។​ ការចោទប្រកាន់គ្រឿងបរិក្ខារដែលមានបញ្ហាកើតឡើង បន្ទាប់ពីក្រុមអ្នករិះគន់បានព្រមានថាប្រទេសចិនអាចនឹងប្រើការផ្ទុះឡើងនៃមេរោគនេះដើម្បីជះឥទ្ធិពលបន្ថែមទៀត៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T