ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ប្តេជ្ញាចិត្តចូលរួមពេញទំហឹងក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩!

//s5.kh1.co/74/74c02eab2804be0c958f43a4b5f0800d779fdff6.jpg
សង្គម

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី គឺជាក្រុមហ៊ុនលក់រាយដែលមានវត្តមានក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានសាខាជាង៤០កន្លែងទូទាំងប្រទេស។

ភ្នំពេញ៖ ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ដែលកំពុងដំណើរការយ៉ាងសកម្មនៅផ្សារទំនើបឡាក់គី ផ្សារឡាក់គីអ៊ិចប្រេស ផ្សារឡាក់គីព្រីមៀម និងហាងសុខភាពសម្រស់ហ្គាឌៀន បាននាំយកអំណោយដែលមានម៉ាស់ពេទ្យចំនួន​ ១០,២៥០០ម៉ាស់ អាកុលលាងដៃ ​១,៨៥០ដប និងគ្រឿងបរិក្ខារសុខាភិបាលមួយចំនួនទៀតដែលមានស្រោមដៃ ១០,០០០គូ និងអាវពេទ្យការពារចំនួន ១,០០០ឈុត នឹងផ្តល់ជូនក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងមហាផ្ទៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ អាជ្ញាធរខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩

បើតាមលោក សេ្តហ្វាន ផារិនតេ នាយកគ្រប់គ្រង់ជាន់ខ្ពស់នៃក្រុមហ៊ុនបានលើកឡើងថា នេះជាកិច្ចការចំបង និងចាំបាច់មួយទៀតដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និងជួយគ្នាក្នុងពេលវេលាលំបាកនេះ ដើម្បីជោគជ័យរួមគ្នា ។

ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩

លោកបានបន្តថា កិច្ចការចំបងទី១របស់យើង គឺធ្វើយ៉ាងណាធានាឱ្យបាននូវការផ្គត់ផ្គង់ទំនិញដោយមានស្ថេរភាពសម្រាប់តម្រូវការកើនឡើងយ៉ាងគំហុកពីសំណាក់អតិថិជន ដើម្បីចូលរួមទប់ស្កាត់នូវការដំឡើងថ្លៃដែលមិនសមស្រប និងមានលក្ខណៈឱ​កាសនិយម។ យោងតាមស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩​ នាពេលបច្ចុប្បន្ននេះ ពួកយើងបានរៀបចំផែនការយ៉ាងច្បាស់លាស់ ដើម្បីធានាឱ្យបាននូវទំនិញដែលមានសុវត្ថិភាព បរិមាណគ្រប់គ្រាន់ និងមានគុណភាព ព្រមទាំងបរិយាកាសទិញទំនិញប្រកបដោយសុវត្ថិភាព។ ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនបានដាក់ចេញនូវគោលការណ៍គំលាតសុវត្ថិភាពដំបូងគេ និងគោលការណ៍អនាម័យដើម្បីសំដៅទប់ស្កាត់ការរាលដាលនៃមេរោគនេះ។ ហើយអ្វីដែលចាំបាច់បំផុត គឺសុខភាព និងសុវត្ថិភាពរបស់អតិថិជន​ និងបុគ្គលិករបស់យើង។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី គឺជាក្រុមហ៊ុនលក់រាយដែលមានវត្តមានក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានសាខាជាង៤០កន្លែងទូទាំងប្រទេសដែលក្នុងនោះមាននៅរាជាធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបង៕

ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
ក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី ចូលរួមពេញទំហឹងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/20/20b21b520c7344add40d6ed80ac2da0be238feb0.jpg

ដើម្បីចូលរួមចំណែកគាំទ្រ រូបិយវត្ថុជាតិ ផ្សារទំនើបឡាក់គី និងហ្គាឌៀន សម្រេចប្រើប្រាស់ និងប្ដូរស្លាកតម្លៃលើគ្រប់ទំនិញទាំងអស់ជាប្រាក់រៀល ចាប់ពីឆ្នាំក្រោយនេះទៅ!

 ២៥-ធ្នូ-២០២០ 
 ១១ព្រឹក · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T