ក្តុកក្តួលណាស់! គិលានុបដ្ឋាយិកាម្នាក់ រៀបរាប់សភាពអ្នកជំងឺ Covid-19 នៅក្នុងមន្ទីរពេទ្យ

//s5.kh1.co/ba/ba3fe2c29f6a45f302358af202ecc03494580596.jpg
សង្គម

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គិលានុបដ្ឋាយិកាដ៏សែនស្រស់ស្អាតម្នាក់ដែលមានឈ្មោះថា Lucy បាននិយាយអំពីសភាពអ្នកជំងឺ ដែលមានផ្ទុកវីរុសកូវីដ-១៩​ ថា​ នាងធ្វើការ១៣ម៉ោងក្នុងមួយថ្ងៃ ក៏លើសពីនេះ ដើម្បីព្យាបាលអ្នកជំងឺទាំងចាស់ទាំងក្មេង។

បរទេស៖ ពិភពលោកសព្វថ្ងៃនេះកំពុងតែ ជួបគ្រោះមហន្តរា ដ៏ធំមួយ ដែលជាជំងឺប្រភេទផ្លូវដង្ហើមថ្មី ដែលឆក់យកជីវិតមនុស្សមិនតិចឡើយ រហូតមកទល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់វីរុស នៅតែបន្តចម្លងទៅមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជារៀងរាល់ថ្ងៃ ធ្វើឲ្យមានជនរងគ្រោះស្លាប់ដោយសារវីរុសនេះចេះតែកើនឡើងទៅៗ គ្មានអាក់ខានមួយថ្ងៃសោះ ដោយហេតុតែបែបនេះហើយទើបបានជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវដុតដៃដុតដៃជើងធ្វើការស្ទើរតែគ្មានបានសម្រាកសោះឡើយ។

ជាក់ស្តែងមានគិលានុបដ្ឋាយិកា ដ៏សែនស្រស់ស្អាតម្នាក់ ដែលមានឈ្មោះថា Lucy បាននិយាយពីសភាពអ្នកជំងឺដែលមានផ្ទុកវីរុសកូវីដ-១៩​ថា​ នាងធ្វើការ១៣ម៉ោងក្នុងមួយថ្ងៃ ឬក៏លើសពីនេះ ដើម្បីព្យាបាលអ្នកជំងឺទាំងចាស់ទាំងក្មេង។

ដោយក្នុង គិលានុបដ្ឋាយិការូបស្រស់មួយនេះ បាននិយាយទៀតថា៖

ខ្ញុំអាចយល់ពីការឈឺចាប់តាមរយៈកែវភ្នែករបស់ពួកគេ ទោះបីជាពួកគេនិយាយថាពួកគេមិនអីក៏ដោយ ខ្ញុំបារម្ភថាស្ថានភាពនេះអាចនឹងអាក្រក់ជាងនេះទៀតក្នុង កំឡុងទៅខាងមុខ នេះប្រៀបបីដូចជា ការចាប់ផ្តើមតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាគួរតែនៅផ្ទះ ប៉ុន្តែនៅតែមានមនុស្សធ្វើផ្ទុយនឹងច្បាប់នៅតែចេញក្រៅផ្ទះដូចធម្មតា ពួកគេពិតជាឆ្កួតមែន និងគ្មានទំនួលខុសត្រូវទាល់តែសោះ។

 Lucy

ដោយហេតុតែបែបនេះហើយទើប គិលានុបដ្ឋាយិកាLucy បានផ្តាច់ទំនាក់ទំនងមួយរយៈរវាងគ្រួសារ ដោយសារតែនាងធ្វើការជាមួយអ្នកជំងឺកូវីដ-១៩ ផ្ទាល់តែម្តង ដូច្នេះទើបរាល់ថ្ងៃពេលចេញពីធ្វើការ គឺនាងទៅងូតទឹក និងចូលក្នុងបន្ទប់នាងតែម្តង៕

សូមចូលមើលរូបខាងក្រោម៖

Lucy
Lucy
Lucy
Lucy
Lucy
Lucy
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T