Fred ចុចឈ្មោះអតីតកីឡាករ Man UTD ៣រូបដែលគេពេញចិត្តជាងគេ តែចម្លែកអីអត់ឃើញមាន Beckham

//s5.kh1.co/bc/bc79a57cbc529b5876d7b93ba999b3fcf114a163.jpg
កីទ្បា

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Fred បានជ្រើសរើសលោក Ryan Giggs, Paul Scholes និង Wayne Rooney ជាអតីតកីឡាករ Man UTD ដែលគេពេញចិត្តជាងគេ

អង់គ្លេស៖ ខ្សែបម្រើក្រុម Manchester United កីឡាករ Fred បានបង្ហើបពីអតីតកីឡាករក្រុមបិសាចក្រហម ៣រូប ដែលគេពេញចិត្តជាងគេ ក្នុងនោះមាន ខ្សែបម្រើ Ryan Giggs, Paul Scholes និង ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Rooney

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករទាំង៣ខាងលើ
កីឡាករទាំង៣ខាងលើ

Fred បានធ្វើការឆ្លើយសំណួរ Q&A ជាមួយអ្នកគាំទ្ររបស់គេ នៅលើបណ្ដាញសង្គម Instagram ដែលសំណួរភាគច្រើនគឺទាក់ទងទៅនឹងក្រុម​ Man UTD។

ជាមួយគ្នានេះ កំឡុងពេលជជែកកំសាន្តជាមួយអ្នកគាំទ្រ ខ្សែបម្រើសញ្ជាតិប្រេស៊ីល បានប្រាប់ពីកីឡាករ២រូប ដែលគេចាត់ទុកជាកីឡាករឆ្នើមបំផុ ដែលគេធ្លាប់លេងជាមួយ ក្នុងនោះមានមិត្តរួមជម្រើសជាតិ Neymar និងខ្សែបម្រើ Juan Mata

កីឡាករ Neymar និង​ Mata
កីឡាករ Neymar និង​ Mata

Fred បានបន្ថែមទៀតថា សម្រាប់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និង Lionel Messi ជាគូប្រកួតដែលគេពិបាកតទល់ជាងគេ ដែលគេធ្លាប់ជួប។

Ronaldo និង  Messi
Ronaldo និង  Messi

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យ២៧ឆ្នាំ បានផ្លាស់មកចូលរួមជាមួយក្រុម Man UTD កាលពីឆ្នាំ២០១៨ ក្នុងរជ្ជកាលលោក Jose Mourinho ដឹកនាំ។ ក្នុងរដូវកាលដំបូង គេបង្ហាញទម្រង់លេងមិនសូវជាបានល្អប៉ុន្មាននោះទេ។

ដោយឡែក ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក​ Ole Gunnar Solskjaer កីឡាករ Fred ហាក់សម្របខ្លួនជាមួយក្រុមបានប្រសើជាងមុន និងបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ជាក់ស្ដែងមួយរយៈចុងក្រោយ គេតែងត្រូវបានគ្រូវបង្វឹកសញ្ជាតិន័រវេសចុចឈ្មោះឲ្យចូលលេងក្នុងជម្រើស១១នាក់ដំបូង៕

ប្រភពM.E.N

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T