អបអរសាទរ! តារាសម្តែង Daniel Dae Kim បានជាសះស្បើយពីជំងឺ COVID-19 ហើយ

//s5.kh1.co/a8/a8772583d7ce0846152d4b76f54c6155831aac61.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពិតជា​រឿង​មួយ​ដ៏គួរ​ឲ្យ​រំភើប​ណាស់ នៅ​ពេល​ដែល​បាន​លឺថា​ តារាសម្តែង​ប្រុស​ Daniel Dae Kim បាន​ជា​សះស្បើយពី​ជម្ងឺ​ COVID-19 នេះ ជាស្ថាពរហើយ។

កូរ៉េខាងត្បូង ៖ ​ដូច​ដែល​អ្នក​គ្រប់​គ្នា បាន​ដឹងរួចមកហើយ​​ថា​ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ តារាសម្តែង​កូនកាត់កូរ៉េអាមេរិក ​Daniel Dae Kim​ បានធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា មានការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយ​លោកស្រាប់តែ​ប្រកាស​ថា​ រូប​លោក​បាន​ឆ្លង​​វីរុស​ COVID-19​ ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​ឡែក​ នៅ​ថ្ងៃទី​៣០ ខែមីនា​ ម្សិលមិញ​នេះ ​តារាសម្តែង​អាមេរិក​រូប​នេះ​ស្រាប់​តែ​ ​បង្ហោះ​វីដេអូថ្មី​មួយ លើ​បណ្តាញ Instagram​ ដោយ​បាន​និយាយថា​ ៖  

នេះ​គឺ​ជា ​ការ​ថត​​ចុង​ក្រោយ ​នៃ​បទពិសោធន៍​ ក្នុង​នាម​ជា​អ្នក​ជម្ងឺ COVID-19 របស់​ខ្ញុំ​។
ខ្ញុំសង្ឃឹមថា រឿងនេះនឹងមានប្រយោជន៍ ដែល​អាច​ជួយ​ដល់ អ្នកដែលត្រូវការ បទពិសោធន៍នេះ។ ការព្យាបាលជម្ងឺ COVID-19 ត្រូវ​បានបញ្ចប់ហើយ ហើយ​ខ្ញុំក៏មានអារម្មណ៍ថា មានសុខភាពល្អជាងមុន​ច្រើន​ដែរ។ ឥឡូវខ្ញុំគ្មានមេរោគនេះ ​តទៅ​ទៀត​ទេ​ ហើយការដាក់​នៅ ដាច់​ដោយ​ឡែក​របស់​ខ្ញុំ ​ក៏​ត្រូវ​បាន​បញ្ចប់​ដូចគ្នា​ដែរ​ ពេល​នេះ​ខ្ញុំអាចចេញ ទៅក្រៅបានហើយ។

Daniel Dae Kim

ទោះបីជាយ៉ាងនេះក្ដី តារាសម្តែង​ Daniel Dae Kim ក៏​បានបញ្ជាក់​បន្ថែមថា ​លោក​នៅ​តែ​មាន​អារម្មណ៍​ថា ​អស់​កម្លាំង​​ មិន​សូវជាហិត​​ដឹង​ក្លិន​ និង​រសជាតិអាហារ ​​ដូច​កាល​ពី​មុន​ឡើយ​។ ពោល​គឺ​​សុខ​ភាព​របស់ តារាសម្តែង​ប្រុសវ័យ​ ៥២ ឆ្នាំ​រូប​នេះ​​ នៅ​មិន​ទាន់​ត្រឡប់​មក​កាន់ ​សភាពស្រួល​បួលដូច​​ដើមវិញ ទាំងស្រុង​​នៅឡើយទេ​៕
ទស្សនារូបភាពខាងក្រោម ៖

Daniel Dae Kim
Daniel Dae Kim
Daniel Dae Kim
Daniel Dae Kim
Daniel Dae Kim
Daniel Dae Kim
Daniel Dae Kim
Daniel Dae Kim
Daniel Dae Kim ក្នុង​ខ្សែភាពយន្ត​
Daniel Dae Kim ក្នុង​ខ្សែភាពយន្ត​
Daniel Dae Kim
Daniel Dae Kim
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T