Willian ពោលពាក្យប៉ុន្មានឃ្លា ផ្តល់ក្តីសង្ឃឹមដល់ក្លឹបគីឡូធ្ងន់២ នៅ Premier League ដែលកំពុងតែចង់បានរូបខ្លួន

//s5.kh1.co/32/3293bad60b7cbf95093f810b9cd900d08cb6302d.png
កីទ្បា

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Willian បានផ្តល់ក្តីសង្ឃឹមដល់ក្លឹបគីឡូធ្ងន់២ Arsenal និង Spurs ក្នុងការប្រជែងយករូបខ្លួន ដោយ Willian បានអះអាងថា ខ្លួននៅតែបន្តលេងនៅ Premier League។

Willian បានផ្តល់ក្តីសង្ឃឹមដល់ក្លឹបគីឡូធ្ងន់២ Arsenal និង Spurs ក្នុងការប្រជែងយករូបខ្លួន ដោយ Willian បានអះអាងថា ខ្លួននៅតែបន្តលេងនៅ Premier League បើសិនជាខ្លួនចាកចេញពី Chelsea នៅរដូវក្តៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Willian 
Willian 

កីឡាករដែលបង្ហាញខ្លួនបាន៣០០ប្រកួត​ គិតចាប់តាំងពីផ្ទេរមក Chelsea តាំងពីឆ្នាំ២០១៣ រូបនេះធ្លាប់បានឈ្នះពាន Premier league ២គ្រឿង ពាន Europa League ១គ្រឿង និងពាន FA Cup ក្នុងអំឡុងពេលរួមរស់ជាមួយ Chelsea ប៉ុន្តែកីឡាកររូបនេះអាចនឹងដាក់គោលដៅចាកចេញពី Chelsea ខណៈដែលកុងត្រារបស់គាត់នឹងត្រូវដាច់នៅចុងរដូវកាលនេះហើយ។

Willian 
Willian 
Willian  កាល Chelsea ឈ្នះពាន EUROPA League
Willian  កាល Chelsea ឈ្នះពាន EUROPA League

ក្លឹប Arsenal និង Spurs ដែលកំពុងតែចង់បានកីឡាកររូបនេះហាក់មានសង្ឃឹម ក្រោយ Willian បានថ្លែងប្រាប់ ESPN​ យ៉ាងដូច្នេះថា៖ "បំណងប្រាថ្នារបស់ខ្ញុំគឺលេងនៅ Premier League តែខ្ញុំមិនបដិសេធលេងនៅលីគផ្សេងៗទៀតនោះទេ។ ខ្ញុំនឹងបន្តលេងឲ្យ Chelsea រហូតដល់ចប់រដូវកាលនេះ ហើយយើងនឹងឃើញថាអ្វីកើតឡើង ខ្ញុំពិតជាសមខ្លួននឹងទឹកដីអង់គ្លេសណាស់"៕

Willian 
Willian 
Willian កាល Chelsea ឈ្នះពាន Premier League 
Willian កាល Chelsea ឈ្នះពាន Premier League 
Willian 
Willian 
Willian 
Willian 

ប្រភពMetro

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T