គ្រាន់តែរឿង Thoong Saneha ចប់ភ្លាម អ្នកនិពន្ធនិយាយបែបនេះដាក់ Toey Jarinphon តែម្ដង

//s5.kh1.co/64/64452aec2628505de21da52c95ebca04cec5a7f7.jpg
នារី

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្សែភាគយន្តភាគថៃរឿង Thoong Saneha ដែលទើបនឹងឈានមកដល់ភាគបញ្ចប់កាលពីថ្ងៃអាទិត្យមុន បានក្លាយទៅជារឿងដែលមានចំនួនអ្នកទស្សនាច្រើនជាងគេប្រចាំប៉ុស្តិ៍លេខ៣ សម្រាប់ដើមឆ្នាំ២០២០ នេះ។

ថៃ៖ ខ្សែភាគយន្តភាគថៃរឿង Thoong Saneha ដែលទើបនឹងឈានមកដល់ភាគបញ្ចប់កាលពីថ្ងៃអាទិត្យមុន បានក្លាយទៅជារឿងដែលមានចំនួនអ្នកទស្សនាច្រើនជាងគេប្រចាំប៉ុស្តិ៍លេខ៣ សម្រាប់ដើមឆ្នាំ២០២០ នេះ។ ក្នុងនោះ ទាំងតារាសម្ដែង និងសាច់រឿងរបស់ខ្សែភាពយន្តភាគមួយនេះ សុទ្ធ សឹងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនលើសលប់ ជាពិសេសគឺចំពោះតួឯកស្រី ដែលសម្ដែងដោយ Toey Jarinphon

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរឿងនេះ Toey ត្រូវសម្ដែងជាតួអង្គ យុភីន ជាតួអង្គម្នាក់ដែលត្រូវជួបប្រទះនូវព្យុះបោកបក់ក្នុងជីវិតជាច្រើន ជាពិសេសនាងត្រូវបានគេចាត់ទុកជាស្រីស៊ីប្ដី ព្រោះបុរសដែលបានរៀបការជាមួយនាង សុទ្ធ សឹងតែស្លាប់បាត់បង់ជីវិត។

អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកនិពន្ធរឿង Thoong Saneha នេះផ្ទាល់ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយបានបង្ហាញពីការយល់ឃើញចំពោះការសម្ដែងរបស់ Toey ដែលមានខ្លឹមសារកោតសរសើរថា Toey គឺសម្ដែងសមខ្លាំង ប្រៀបបីដូចជាតួអង្គ យុភីន ពិតៗនៅក្នុងសៀវភៅប្រលោមលោក និងបានហៅ Toey ថាជាតារាស្រីជួរមុខប្រចាំប៉ុស្តិ៍លេខ៣។

គ្រាន់តែឃើញសារបង្ហោះពីអ្នកនិពន្ធបែបនេះ Toey បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង និងបានថ្លែងអំណរគុណដល់អ្នកដឹកនាំ ក៏ដូចជាខាងស្ថានីយ៍ទូរទស្សន៍ដែលបានផ្ដល់ឱកាសឲ្យនាងបានសម្ដែងក្នុងរឿងនេះ៕

សារបង្ហោះរបស់អ្នកនិពន្ធ
សារបង្ហោះរបស់អ្នកនិពន្ធ
សារបង្ហោះរបស់ Toey Jarinphon
សារបង្ហោះរបស់ Toey Jarinphon
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon ក្នុងរឿង Thoong Saneha
Toey Jarinphon និង Denkhun ក្នុងរឿង Thoong Saneha
Toey Jarinphon និង Denkhun ក្នុងរឿង Thoong Saneha
Toey Jarinphon និង Denkhun ក្នុងរឿង Thoong Saneha
Toey Jarinphon និង Denkhun ក្នុងរឿង Thoong Saneha
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T