អស់ពីរឿងមួយចូលរឿងមួយ! ជំងឺកូវីដ-១៩ មិនទាន់ចប់ទេ ឥឡូវភ្លើងឆេះព្រៃនៅចិន បណ្ដាលឲ្យមានមនុស្សស្លាប់ទៀត

//s5.kh1.co/76/7604a9936bdca7c8c2afb0c0ae7ad69141a5d53f.jpg
សង្គម

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃអង្គារ ទី ៣១ ខែ មីនានេះថា ក្រុមពន្លត់អគ្គិភ័យចំនួន ១៨ នាក់ និងមគ្គុទេសព្រៃឈើម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះមហន្ដរាយភ្លើងឆេះព្រៃដ៏ធំមួយនៅភាគនិរតីនៃប្រទេសចិន

ចិន៖ រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃអង្គារ ទី ៣១ ខែ មីនានេះថា ក្រុមពន្លត់អគ្គិភ័យចំនួន ១៨ នាក់ និងមគ្គុទេសព្រៃឈើម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះមហន្ដរាយភ្លើងឆេះព្រៃដ៏ធំមួយនៅភាគនិរតីនៃប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្រុមពន្លត់អគ្គិភ័យ
សកម្មភាពក្រុមពន្លត់អគ្គិភ័យ

រដ្ឋាភិបាលក្រុងក៏បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើវេបសាយដ៏ល្បីរបស់ចិន Weibo នៅព្រឹកថ្ងៃអង្គារនេះដែរថា៖

អគ្គិភ័យចាប់ផ្ដើមឆេះរាលដាលដំបូងនៅថ្ងៃចន្ទ វេលាម៉ោង ៣ រសៀល (ម៉ោងក្នុងស្រុក) ក្បែរទីក្រុង Xichang ភាគខាងជើងភ្នំ Liangshan

គ្រោះអគ្គិភ័យនេះ បានឆាបឆេះពីលើភ្នំហើយបង្កជាអណ្ដាតភ្លើងធំៗបាញ់ទៅលើអាកាស ធ្វើឲ្យផ្ទៃមេឃប្រែទៅជាពណ៌ទឹកក្រូច និងមានផ្សែងពពកក្រាស់ៗបានហុយគ្របដណ្ដប់អគារតូចធំរួមនឹងផ្លូវនាៗ ក្នុងទីក្រុង Xichang ខេត្ដ Sichuan ដែលមានប្រជាជនសរុបប្រមាណ ៧០ ម៉ឺននាក់រស់នៅ។

សកម្មភាពក្រុមពន្លត់អគ្គិភ័យ
សកម្មភាពក្រុមពន្លត់អគ្គិភ័យ

យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ម៉ាស៊ីនពន្លត់អគ្គិភ័យជាង ១៤០ គ្រឿង ឧទ្ធម្ភាគចក្រ គ្រឿង និងអ្នកពន្លត់អគ្គិភ័យជិត ៩០០ នាក់ត្រូវបញ្ជូនទៅដល់ទីតាំងកើតហេតុ។ ហើយចំនួនបុគ្គលិកសង្រ្គោះបន្ទាន់សរុបជាង ពាន់នាក់បានចូលរួមក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃគ្រោះអគ្គិភ័យនេះ ខណៈប្រជាជនក្នុងតំបន់ជាង ១២០០ នាក់ត្រូវបានគេជម្លៀសចេញ។ ហើយនៅព្រឹកថ្ងៃអង្គារនេះ ឧទ្ធម្ភាគចក្រក៏នៅតែធ្វើការពន្លត់ភ្លើងឆេះព្រៃនេះផងដែរ។

គួរឲ្យដឹងដែរថា កាលពីខែមេសាឆ្នាំមុន អ្នកពន្លត់អគ្គិភ័យចំនួន ២២ នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ធំមួយក្នុងតំបន់ Muli ក្នុងខេត្ដតែមួយនេះ៕

សកម្មភាពក្រុមពន្លត់អគ្គិភ័យ
សកម្មភាពក្រុមពន្លត់អគ្គិភ័យ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T