ផ្ទៃមេឃក្នុងប្រទេសឥណ្ឌា មានពណ៌ខៀវស្រស់ថ្លា បន្ទាប់ពីការប្រកាសបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩

//s5.kh1.co/4c/4c55efd92f2c14723e932f2ab5e6eebede3cd7a1.jpg
សង្គម

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឥឡូវនេះការបំពុលបរិយាកាសនៅក្នុងប្រទេសឥណ្ឌា បានចុះកម្រិតទាបបំផុតរបស់ខ្លួន ចំពេលមានការបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ ហើយវាមានភាពផ្ទុយស្រឡះពីកម្រិតនៃផ្សែងពុលបរិយាកាសកាលពីឆ្នាំមុន។

ឥណ្ឌា៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា ឥណ្ឌាគឺជាប្រទេសមួយដែលមានប្រជាជនច្រើនរហូតដល់ជាង ១,៣ពាន់លាននាក់ ហើយការធ្វើចរាចរណ៍មានភាពមមាញឹក និងកកស្ទះជារៀងរាល់ថ្ងៃ ដោយបង្កឲ្យមានផ្សែងពុលអាប់អួល ប៉ះពាល់ទៅដល់សុខភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឥឡូវនេះការបំពុលបរិយាកាសនៅក្នុងប្រទេសឥណ្ឌា បានចុះកម្រិតទាបបំផុតរបស់ខ្លួន ចំពេលមានការបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ ហើយវាមានភាពផ្ទុយស្រឡះពីកម្រិតនៃផ្សែងពុលបរិយាកាសកាលពីឆ្នាំមុន។

ជាក់ស្ដែង នៅក្នុងទីប្រជុំជន Delhi នៃប្រទេសឥណ្ឌា ប្រជាជនបានភ្ញាក់ពីដំណេកយ៉ាងមានអារម្មណ៍ស្រស់ស្រាយ ដោយសម្លឹងមើលទៅកាន់ផ្ទៃមេឃពណ៌ខៀវស្រងាត់ រួមជាមួយនឹងខ្យល់អាកាសល្អទៀតផង។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍គុណភាពខ្យល់ (AQI) បានចង្អុលបង្ហាញពីកម្រិតក្រោម  ៥០ល្អ ដែលម្រុញឲ្យមានការអំពាវនាវទៅដល់អាជ្ញាធរ រក្សានូវកម្រិតខ្យល់អាកាសល្អបែបនេះបន្ដទៅមុខទៀត៕ 

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌានាពេលនេះ
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌានាពេលនេះ
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌានាពេលនេះ
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌានាពេលនេះ
ការបង្ហោះរូបភាពរបស់ពលរដ្ឋម្នាក់ ក្នុងទីប្រជុំជន Delhi
ការបង្ហោះរូបភាពរបស់ពលរដ្ឋម្នាក់ ក្នុងទីប្រជុំជន Delhi
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T