គីឡូចាស់ Rio Ferdinand ទទូចហាម Arsenal មិនឲ្យទិញកីឡាករម្នាក់ពី Real Madrid

//s5.kh1.co/ff/ff93f48a79398372da38f4a44e97f33e40689755.jpg
កីទ្បា

 ៣១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គីឡូចាស់ Rio Ferdinand បានទទូចហាម Arsenal មិនឲ្យទិញកីឡាករតំបន់ប្រយុទ្ធ Luka Jovic របស់ Real Madrid ហើយជឿជាក់ថា Arsenal គួរតែគិតគូរលើតំបន់ការពារខ្លួនជំនួសវិញ។

គីឡូចាស់ Rio Ferdinand បានទទូចហាម Arsenal មិនឲ្យទិញកីឡាករតំបន់ប្រយុទ្ធ Luka Jovic របស់ Real Madrid ហើយជឿជាក់ថា Arsenal គួរតែគិតគូរលើតំបន់ការពារខ្លួនជំនួសវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Luka Jovic និង Rio Ferdinand
Luka Jovic និង Rio Ferdinand

ក្លឹបកាំភ្លើងធំ Arsenal មានការផ្សាភ្ជាប់ជាខ្លាំងក្នុងការផ្ទេរលើកីឡាករសញ្ជាតិសាបៀ Luka Jovic របស់ Rael Madrid ដែលហាក់មិនសូវទទួលបានផ្លែផ្កាប៉ុន្មានឡើយតាំងពីផ្ទេរទៅកាន់ Real madrid ក្នុងតម្លៃខ្លួនប្រមាណ៥០លានផោនកាលពីរដូវក្តៅកន្លងទៅ។

Luka Juvic
Luka Juvic

Luka Juvic ត្រូវបានថ្នាក់ដឹកនាំ Arsenal សម្លឹងទុកហើយស្រេចដើម្បីយកមកជំនួសតំណែងតំបន់ប្រយុទ្ធ ខណៈដែល Aubameyang អាចនឹងវេចបង្វេចចេញពី Arsenal នៅពេលចប់រដូវកាលនេះហើយ។ ប៉ុន្តែទាក់ទិននឹងរឿងនេះ បើតាមជើងចាស់លោក Rio Ferdinand បានឲ្យដឹងថា Arsenal គួរតែងាកមកពង្រឹងតំបន់ការពាររបស់ខ្លួនវិញ។

Aubameyang និង  Luka Juvic
Aubameyang និង  Luka Juvic

Rio Ferdinand បានឆ្លើយតបទាក់ទងនឹងការចង់ទិញ Jovic របស់ Arsenal ថា​៖ "Jovic គឺជាកីឡាករដែលមិនបានធ្វើអ្វីសោះនៅ Real Madrid ប៉ុន្តែថ្វៃជើងរបស់គាត់បានបង្ហាញឲ្យឃើញនៅពេលដែលគាត់លេងឲ្យក្លឹប Eintracht Frankfurt ដែលជាក្លឹបចាស់របស់គាត់ ដែលធ្វើឲ្យគាត់មានគេចាប់អារម្មណ៍ច្រើន"។

Juvic និង Ferdinand 
Juvic និង Ferdinand 

Ferdinand បន្តថា៖ "ខ្ញុំគិតថាគាត់គឺជាកីឡាករម្នាក់ដែលអាចមកជួយ Arsenal បាន ប៉ុន្តែខ្ញុំមិនជឿជាក់ទេថា Arsenal ចាំបាច់ត្រូវការកីឡាករបន្ថែមនៅតំបន់ប្រយុទ្ធ។ អ្វីដែល Arsenal ត្រូវការគឺ ខ្សែការពារកណ្តាលម្នាក់ មកសួរខ្ញុំមក ខ្ញុំនឹងរកខ្សែការពារម្នាក់ដែលសក្តិសមបំផុត"​៕

Ferdinand 
Ferdinand 
Luca Juvic
Luca Juvic
Luca Juvic
Luca Juvic

ប្រភពmetro

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T