realme នៅតែរក្សាចំណាត់ថ្នាក់ទី៧ នៅក្នុងទីផ្សាស្មាតហ្វូនពិភពលោក គិតត្រឹមខែកុម្ភៈ ២០២០ នេះ!

//s5.kh1.co/8f/8f2b308d554bb29d255156d2db703d2aac6fe8b7.jpg
បច្ចេកវិទ្យា

 ៣១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

realme ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុត និងបន្ដពង្រឹងវិសាលភាពឥតឈប់ឈររហូតជាប់ចំណាត់ថ្នាក់ជាម៉ាកទូរស័ព្ទកំពូលទាំង ៧ លើពិភពលោក។

ភ្នំពេញ៖ យោងតាមការវិភាគរបស់ Counterpoint Research Monthly Market Pulse នៅខែកុម្ភៈ ឆ្នាំ ២០២០ នេះបានឱ្យដឹងថា realme ជាស្លាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើ ពិភពលោក ដែលបានឈរនៅចំណាត់ថ្នាក់លេខ៧ ដោយមានចំណែកទីផ្សារសកលរហូតដល់ ២,៧% ដោយនៅតែអាចរក្សាចំណាត់ថ្នាក់ពីមុនរបស់ខ្លួន និងបង្ហាញថា ជាម៉ាកស្មាតហ្វូនដ៏មានសក្ដានុពលមួយ ទោះបីជាទីផ្សារទូរស័ព្ទក្នុងពិភពលោក​កាលពីខែកុម្ភៈ ឆ្នាំ២០២០ នេះ មានការធ្លាក់ចុះរហូតដល់ ១៤ % ក៏ដោយ ក៏ realme នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងបន្តរីកចម្រើនឥតឈប់ឈរក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក ដោយសារតែអនុវត្តនូវគោលការនៃថាមពលបច្ចេកវិទ្យា “Dare to Leap” គោលការ “asset-light, short channel និង e-commerce” ទទួលបានជោគជ័យនៅក្នុងទីផ្សារស្មាតហ្វូនជាសកល។ នៅឆ្នាំនេះ realme នឹងធ្វើតាមយុទ្ធសាស្រ្ត “Smartphone + AIoT” ដើម្បីបង្កើតនិន្នាការវៃឆ្លាតសម្រាប់ជីវិតយុវវ័យឱ្យកាន់តែប្រសើរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Source: Counterpoint Research Monthly Market Pulse Feb 2020
Source: Counterpoint Research Monthly Market Pulse Feb 2020

https://www.counterpointresearch.com/global-smartphone-sales-show-resilience-14-decline/

អំពី realme

realme ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 04 ខែឧសភា ឆ្នាំ2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li, ផ្តោតលើស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងទាន់សម័យនិងផលិតផល IoT។ realme មានទីស្នាក់ការកណ្តាលនៅទីក្រុងសិនជិនខេត្តក្វាងទុងប្រទេសចិន។ គោលបំណងនៃ realme គឺដើម្បីផ្តល់នូវផលិតផលដែលមានបទពិសោធន៍ល្អឥតខ្ចោះសម្រាប់យុវវ័យ។ ដោយសារសមត្ថភាពក្នុងបច្ចេកវិទ្យាទំនើបនៃស្មាតហ្វូន និង loT  realme នាំមកនូវផលិតផលដែលទំនើប និងជាជំនាន់ចុងក្រោយនៃបច្ចេកវិទ្យា ទាំងបទពិសោធន៍ថ្មី និងចុងក្រោយបង្អស់ ជាមួយតម្លៃនឹកស្មានមិនដល់។ ជាមួយនឹងគោលជំហរនៃយីហោ “Dare to Leap” realme មានឆន្ទៈក្លាយជាជម្រើសដំបូងរបស់មនុស្សវ័យក្មេងក្នុងការរស់នៅប្រកបដោយភាពវៃឆ្លាត ទំនើបទាន់សម័យ សុីវីល័យ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់។

បើយោងតាមគេហទំព័រ Counterpoint, realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខរៀងទី7 នៅត្រីមាសទី3 ឆ្នាំ2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។

នៅចុងឆ្នាំ2019 នេះ realme បានពង្រីកទីផ្សារជាសកលរហូតដល់ 27 ទីផ្សារដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ថៃ​ ម៉ាឡេសុី​ អឺរ៉ុប រុស្សី អូស្ត្រាលី អេហ្ស៊ីប និងប្រទេសផ្សេងៗទៀត ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ 25 លានអ្នក៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T