មីយ៉ាន់ម៉ារាយការណ៍អំពីករណីអ្នកស្លាប់ដំបូងបង្អស់របស់ខ្លួន ខណៈអ្នកឆ្លងក៏កំពុងតែកើនឡើងជាបន្តបន្ទាប់ (មានវីដេអូ)

//s5.kh1.co/cd/cdaddf229f79ca03b4b17491a880828d70cb5d79.jpeg
សង្គម

 ៣១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជនរងគ្រោះដែលទទួលដែលមរណភាពគីមានជំងឺប្រចាំកាយជាទម្ងន់។

មីយ៉ាន់ម៉ា៖ អ្នកនាំពាក្យរដ្ឋាភិបាលបានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាមានករណីស្លាប់ដោយករណីឆ្លងវីរុសដំបូងនៅថ្ងៃអង្គារនេះ ដែលជាបុរសអាយុ ៦៩ ឆ្នាំ ដែលគាត់មានជំងឺប្រចាំកាយ គឺជំងឺមហារីក ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៅក្នុងក្រុងយាំងហ្គន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសម្នាក់នេះបានស្វែងរកការព្យាបាលនៅប្រទេសអូស្រ្តាលី ហើយបានឈប់សម្រាកនៅប្រទេសសិង្ហបូរី។

វេជ្ជបណ្ឌិត Khin Khin Gyi អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា“ អ្នកជំងឺបានទទួលមរណភាពនៅម៉ោង ៧ និង ២៥ នាទីព្រឹក”។

https://s5.kh1.co/__image/w=650,h=434,q=100/ea/eafc464a7e006be05556319d09bf4a6a9494b06e.jpeg

មីយ៉ាន់ម៉ាបានបញ្ជាក់ពីករណីវីរុសចំនួន ១៤ ករណី ដែលភាគច្រើនកើតលើមនុស្សដែលបានធ្វើដំណើរទៅបរទេស។

គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលបានព្រមានថាប្រទេសនេះមានហានិភ័យខ្ពស់នៃការផ្ទុះឡើងខ្លាំង បន្ទាប់ពីជនចំណាកស្រុករាប់ពាន់នាក់ដែលធ្វើការនៅក្នុងប្រទេសថៃដែលនៅជិតខាងបានប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះមុនពេលព្រំដែនបិទទ្វារ។

ប្រទេសនេះមានប្រព័ន្ធថែទាំសុខភាពខ្សោយ បន្ទាប់ពីការធ្វេសប្រហែសជាច្រើនទសវត្សរ៍ក្រោមរបបយោធាដែលកំពុងកាន់អំណាច៕

https://s5.kh1.co/__image/w=650,h=433,q=100/2e/2e977144687ec5d263d6b0febaac686dd84bf850.jpeg

សូមទស្សនាវីដេអូខាងក្រោម៖

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T