ពរពោះកូនដំបូងTavia Yeung និងស្វាមី ថតរូបទុកជាអនុស្សាវរីយ៍ មើលទៅផ្អែមល្ហែមណាស់

//s5.kh1.co/dd/ddc720f8dfd44ca4725752ef3d598dd9c739c61b.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រង់​ចាំ​មក​អស់​រយៈពេល​ជា​យូរ​ ពេល​នេះ​បំណង​ប្រាថ្នា​ ក្លាយជា​ការពិត​ហើយTavia Yeung កំពុង​ពរពោះកូន​ដំបូង​ ហើយក៏​ត្រៀម​នឹង​សម្រាល​នាពេល​ ឆាប់ៗ​ខាងមុខ​នេះ​ហើយ។

ហុងកុង៖ បន្ទាប់ពី​បាន ​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា ​អស់​រយៈពេល​​ជិត​ ៤ឆ្នាំរួចមក​ ​ពេល​នេះ តារាសម្តែង​ស្រី ​ដ៏ល្បី ​ប្រចាំ​ទូរទស្សន៍​TVB នាងTavia Yeung  កំពុងតែ​ពរពោះ​កូន​ស្រី​ដំបូង ជា​មួយ​ស្វាមី​ដែល​ជា ​តារាសម្តែង​ដូច​គ្នា​ តារាប្រុស​ Him Law ​​ហើយ​ក៏​ត្រៀមនឹង​សម្រាល ​នៅក្នុងពេល​ឆាប់ៗ ខាងមុខ​នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះដែរ គូស្នេហ៍មួយគូនេះ ​បានបង្ហោះនូវ សំណុំរូបថត​ដែលត្រូវបានថត​ នៅពេលដែលTavia Yeung កំពុង​ពរពោះ​ ​មើល​ទៅ ​អ្នកម្តាយ​រូប​នេះ ​នៅ​តែ​ស្រស់​ស្អាតដដែល​។ អ្នកគាំទ្រ​ជា​ច្រើន​ក៏​បាន​ លើកឡើង​ថា​​ តារាស្រី​រូប​នេះ ​មិនផ្លាស់ប្តូរច្រើនទេ ក្នុងពេលកំពុង ​ពរពោះ​កូន​ដំបូង​នេះ។

លើសពីនេះ​ តាមរយៈរូប​ទាំងនេះ គេឃើញ​ថា​ គូស្វាមី​ភរិយាមួយ​គូនេះគឺ ពិតជា​បាន​បង្ហាញ​នៅ​ក្តី​​រំភើប​ និង​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ​ក្នុង​ការដែល​ជិត​ទទួល​ស្វាគមន៍​ នៅ​កូន​ដំបូង​របស់​ពួកគេ សម្រាប់បំពេញ​សុភមង្គល ​ក្នុ​ងគ្រួសារមួយ​ដ៏​ពេញ​លេញ នា​ពេល​ខាង​មុន​នេះ​ផងដែរ។

គួររម្លឹកផង​ដែរថា ​គូស្វាមីភរិយា ដ៏ល្បីល្បាញនៃ ឧស្សាហកម្មកម្សាន្តហុងកុង មួយ​គូនេះ ​បានធ្វើ​ការ​ណាត់ជួបគ្នា ជាផ្លូវការតាំងពីឆ្នាំ២០១១ បន្ទាប់ពីបានសម្តែង ក្នុង​ខ្សែភាពយន្ត​មួយ ជាមួយគ្នា។ ពួកគេ​មាន​ទំនាក់​ទំនង ​ជា​មួយ​គ្នា​អស់​រយៈពេល​៥​ឆ្នាំ រហូត​ដល់ ​ឆ្នាំ​២០១៦ ទើប​ពួកគេសម្រេច​ចិត្តរៀបចំ ពិធីមង្គលការដ៏សាមញ្ញមួយ នៅឯ Leeds Castle នៃប្រទេសអង់គ្លេស៕

Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung ពេល​កំពុងពរពោះ
Tavia Yeung ពេល​កំពុងពរពោះ
Tavia Yeung ពេល​កំពុងពរពោះ
Tavia Yeung ពេល​កំពុងពរពោះ
Tavia Yeung ពេល​កំពុងពរពោះ
Tavia Yeung ពេល​កំពុងពរពោះ
https://s5.kh1.co/__image/w=600,h=900,q=100/94/942271a41207505b123e0ae222769924ed70ce13.jpg
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Tavia Yeung និង​ស្វាមី
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T