អតីតជម្រើសជាតិអង់គ្លេសម្នាក់បន្ទោស Kane ថាល្ងង់ណាស់ដែលមិនចាកចេញពី Spurs ទៅចូលរួមជាមួយក្លិបយក្ស PL ទាំង២នេះ

//s5.kh1.co/00/00dfed54c7976eb8214a6e32a6d3ec054c0b9689.jpg
កីទ្បា

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក Chris Sutton និយាយថា Kane ពិតជាល្ងង់ដែលមិនព្រមព្រមចាកចេញពី Spurs ទៅចូលរួមជាមួយ Man City ឬ Liverpool

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុម Blackburn Rover និង Chelsea លោក Chris Sutton បាននិយាយថា កីឡាករ Harry Kane ពិតជាល្ងង់ដែលមិនចាកចេញពីក្រុម Tottenham Hotspur ទៅចូលរួមជាមួយក្រុម Liverpool ឬ Manchester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Harry Kane
  កីឡាករ Harry Kane

យ៉ាងណាមិញ សម្រាប់ Kane ផ្ទាល់ កាលពីពេលថ្មីៗក៏បានបង្ហើបពីគំនិតក្នុងការចែកផ្លូវគ្នាជាមួយក្លិបរហ័សនាមមាន់ខ្នាយមាសផងដែរ ដោយខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានលើកឡើងថាប្រសិនបើក្រុមមិនរីកចម្រើនទេ នោះគេនឹងចាកចេញ។

និយាយជុំវិញរឿងអនាគតរបស់ Kane ជាមួយ Spurs អតីតជម្រើសអង់គ្លេសលោក Sutton បានយល់ឃើញយ៉ាងដូច្នេះថា៖

ខ្ញុំយល់ពីស្ថានភាពដ៏លំបាករបស់គេនៅពេលនេះ។ ប៉ុន្តែប្រសិនបើគាត់ចង់ឈ្នះពាន Premier League គាត់ត្រូវឆ្ពោះទៅមុខទៀត ទៅរកក្លិបដែលមានឱកាសឈ្នះពានរង្វាន់នេះ ជាង Spurs។

  លោក Chris Sutton
  លោក Chris Sutton
  លោក Chris Sutton

លោកបានបន្ថែមទៀតថា៖

ពួកយើងសុទ្ធតែដឹងហើយថា គាត់ពិតជាចង់ឈ្នះអ្វីម្យ៉ាងក្នុងអាជីពរបស់គាត់។ ដូច្នេះប្រសិនបើគាត់ចង់ឈ្នះ ខ្ញុំមិនហាមឲ្យគាត់ធ្វើការផ្ទេរចេញនោះទេ។ Spurs ជាក្លិបដ៏អស្ចារ្យមួយ ប៉ុន្តែនៅពេលនេះបើធៀបទៅនឹង Liverpool ឬ Man City ពួកគេហាក់នៅពីក្រោយក្លិបទាំងពីរនេះ។ ប្រសិនបើក្លិបមួយក្នុងចំណោមក្លិបទាំងពីរនោះចង់បានគាត់ ហើយអ្នកជា Kane តើអ្នកជាមនុស្សល្ងង់មែនអត់ បើអ្នកមិនទៅ។

 លោក Chris Sutton

គួររម្លឹកផងដែរថា Kane បានផ្លាស់ពីក្រុម Leicester City មកចូលរួមជាមួយក្រុម Tottenhma តាំងឆ្នាំ២០១៣ មកម្ល៉េះ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមដែលមូលដ្ឋាននៅគាគខាងជើងទីក្រុងឡុងដ៍បានចំនួន ២៧៨ ប្រកួត ក្នុងនោះគេរកគ្រាប់បានបានរហូតដល់១៧៨គ្រាប់ឯណោះ។ ប៉ុន្តែទោះជាយ៉ាងណា រយៈពេលជិត៧កន្លងមក គេមិនដែលបានលើកពានជាមួយ Spur បាន១ដងនៅឡើយទេ៕

ប្រភពBBC

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T