ហ្វេនៗមុខចាស់អស់ហើយ នៅឡើយតែតារាស្រីទាំងនេះ! នៅក្មេងស្អាត ទោះចូលវ័យ ៣០ឆ្នាំ

//s5.kh1.co/da/da5d3be7b41a5aaa050a8c0d1d78b58298bcd187.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនសរសើរមិនបានពិតមែន ថាកាលពីក្មេងទៅស្អាត អាយុច្រើនហើយក៏នៅតែស្អាតដដែល! មើលចុះ ឈានចូលវ័យ ៣០ឆ្នាំស្អែកខានស្អែកទៅហើយ តារាស្រីទាំងនេះ មុខនៅតែក្មេង។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ពេលវេលាពិតជាដើរលឿន ជាពិសេសសម្រាប់ហ្វេនៗតារា Kpop។ វាហាក់ដូចជា តារាៗទាំងនេះ ទើបតែបង្ហាញខ្លួន កាលពីម្សិលមិញ ប៉ុន្តែធ្មេចបើកៗ ក៏ដល់ថ្ងៃគម្រប់ខួប ១០ឆ្នាំនៃការបង្ហាញខ្លួនជាតារារបស់ពួកគេទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មើលចុះ តារាស្រីល្បីៗ សម្រស់ស្រស់ស្អាតទាំងនេះ ក៏ឈានចូលវ័យ ៣០ឆ្នាំទៅហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងសម្រស់នាង ហាក់មិនប្រែប្រួលទៅណាសោះ។

សម្រាប់តារាកូរ៉េស្រីល្បីៗ អ្វីដែលហ្វេនៗពិបាកស្មានដឹងបំផុតនោះគឺ អាយុរបស់ពួកនាងផ្ទាល់តែម្ដង ព្រោះអ្នកខ្លះ អាយុតិចទេ តែសម្រស់ស្រស់ស្អាត កម្ពស់ក៏ខ្ពស់ត្រូវស្ដង់ដារស្រីស្អាត។ ចំណែកខ្លះទៀត អាយុក្បែរ ៣០ឆ្នាំទៅហើយ ប៉ុន្តែសាច់មុខដូចកូនក្មេង សខ្ចីម៉ត់រលោង គ្មានស្នាមអាចម៍រុយ គ្មានស្នាមជ្រីវជ្រួញអ្វីបន្តិចសោះឡើយ ស្អាតហើយរាងក៏ស្រឡូនល្អ តារាក្មេងៗជំនាន់ក្រោយសុំខ្មាស់៕

តោះចង់ដឹងថា តើតារាស្រីកូរ៉េល្បីៗរូបណាខ្លះ ឈានចូលវ័យ ៣០ឆ្នាំ នៅឆ្នាំនេះ ប៉ុន្តែសម្រស់នៅតែក្មេងជាងវ័យ រហូតហ្វេនៗទាយអាយុមិនដឹង?

ទស្សនារូបភាពខាងក្រោម ៖

LE
LE
 Jung In Sun
 Jung In Sun
CL
CL
Solar
Solar
Nana
Nana
Jang Jae In
Jang Jae In
Chorong
Chorong
Heize
Heize
 Seohyun
 Seohyun
Irene
Irene
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T