គួរឲ្យរន្ធត់!​ បុរសម្នាក់ត្រូវខ្លាមួយក្បាលខាំសម្លាប់នៅក្នុង​ឧទ្យាន​ជាតិមួយកន្លែងនៅប្រទេសថៃ

//s5.kh1.co/54/54161698b483b2a5e8b70c7ab80da78d4e88db03.jpeg
សង្គម

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប៉ូលិសថៃកំពុងតែស៊ើបអង្កេតថាមនុស្សមួយក្រុមនេះចូលព្រៃដើម្បីលម្ហែកាយឬបង្កអំពើខុសច្បាប់នានានៅទីនោះ។

ថៃ៖ សត្វខ្លាព្រៃមួយក្បាលត្រូវបានគេជឿថា បានខាំសម្លាប់បុរសម្នាក់ដែលបានទៅបង្កសំឡេងរំខាននៅក្នុងព្រៃពេលកំពុងបោះជំរុំជាមួយមិត្តភក្តិពីរនាក់នៅឧទ្យានជាតិថាបឡានក្នុងស្រុកវ៉ាងណាំឃី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Prawatsart Chanthep ប្រធានឧទ្យានជាតិ Thap Lan បានឲ្យដឹងថាក្រុមស្រាវជ្រាវបានចាប់ផ្តើមស្វែងរកលោក Jamras Phumwaengkuang អាយុ ៤៥ ឆ្នាំ ជនជាតិថៃ កាលពីថ្ងៃចន្ទបន្ទាប់ពីមិត្តភក្តិពីរនាក់បានរាយការណ៍ថា គាត់បានបាត់ខ្លួនប្រហែលជាត្រូវបានវាយប្រហារ និងអូសយកទៅដោយសត្វ។

https://s5.kh1.co/__image/w=650,h=400,q=100/03/03b5b5a3571472843f14731841b18b9d6e41ae89.jpeg

ម៉ោងប្រហែល ៦ ល្ងាចពួកគេបានប្រទះឃើញសពរបស់គាត់នៅឧទ្យានជាតិខាងកើតភូមិ ស៊ុកសំប៊ុន ។ ជើងខាងស្តាំរបស់គាត់ត្រូវបានខាំផ្តាច់ និងមានស្នាមរបួសធំនៅលើក្បាលរបស់គាត់។ សាកសពរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវ៉ាងណាំឃីឃីដើម្បីធ្វើកោសល្យវិច័យ។

នៅក្នុងព្រៃពួកគេបានបោះជំរុំតូចមួយដើម្បីគេងនៅទីនោះមួយយប់ ហើយនៅព្រឹកថ្ងៃអាទិត្យ ខណៈពេលកំពុងរៀបចំអាហារពេលព្រឹក ពួកគេបានលឺសំឡេងសត្វស្រែកខ្លាំងៗ នៅក្បែរនោះ ហើយគិត ថាវាជាសត្វខ្លា បន្ទាប់មកជនរងគ្រោះបានដើរចេញពីទីជំរុំ និងចូលព្រៃដើម្បីរកមើលសំឡេងហើយមិនបានត្រឡប់មកវិញនោះទេ។

https://s5.kh1.co/__image/w=620,h=413,q=100/a3/a33b6708df3ce1384f67db99f5b372fde76d74b7.jpeg

ក្រោយមកគ្នារបស់គាត់ដែលនៅសល់បានទៅការិយាល័យឧទ្យានជាតិ ហើយបានរាយការណ៍អំពីការបាត់ខ្លួនរបស់គាត់ដោយស្នើសុំឱ្យមានការស្វែងរកសម្រាប់គាត់។

លោក Prawatsart បានកំពុងតែស៊ើបអង្កេតលើបុរសពីរនាក់បន្ថែមទៀតដោយគាត់សង្ស័យថាពួកគេមិនបានចូលព្រៃដើម្បីលម្ហែកាយឬទៅដកប្រទាលកន្ទុយក្រពើទេ ប៉ុន្តែគិតថាពួកគេអាចនឹងកំពុងតែដើរបរបាញ់ កាប់ឈើផៃយ៉ុងឬឈើគ្រញូងដែលត្រូវបានការពារដោយច្បាប់៕

https://s5.kh1.co/__image/w=650,h=434,q=100/00/00d75e4e995b267cb09340745bd1977f6e8e0fb1.jpeg
https://s5.kh1.co/__image/w=650,h=457,q=100/34/34ad59dc9d9dd4100b3fc240b20e5ebe40ace2de.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T