ប្រទេសនានាបានបដិសេធឧបករណ៍ផលិតដោយប្រទេសចិន

//s5.kh1.co/30/307119130f16e3c82c0f6584841ee6afa17d4ede.jpg
សង្គម

 ៣១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលអ៊ឺរ៉ុបមួយចំនួនបានច្រានចោលគ្រឿងបរិក្ខារផលិតដោយចិនដែលត្រូវបានរចនាឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស Covid-19។

រដ្ឋាភិបាលអ៊ឺរ៉ុបមួយចំនួនបានច្រានចោលគ្រឿងបរិក្ខារផលិតដោយចិនដែលត្រូវបានរចនាឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ តួកគី និងហូឡង់បានឲ្យដឹងថា ឧបករណ៍សម្រាប់ធ្វើតេស្ត និងរបាំងវេជ្ជសាស្រ្តរាប់ពាន់មានកម្រិតទាបជាងកម្រិតស្តង់ដារ ឬមានបញ្ហា។ អ៊ឺរ៉ុបបានរាយការណ៍ ថាមានករណីឆ្លងវីរុសនេះរាប់រយរាប់ពាន់ករណី។ មនុស្សជាង ១ ម៉ឺននាក់បានស្លាប់នៅក្នុងប្រទេសអ៊ីតាលីចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម។ ហើយវីរុសនេះត្រូវបានរកឃើញដំបូងគេនៅប្រទេសចិននៅចុងឆ្នាំ ២០១៩ ។

តើមានអ្វីខុសជាមួយឧបករណ៍?

គ្រឿងបរិក្ខារផលិតដោយចិន
គ្រឿងបរិក្ខារផលិតដោយចិន

កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលហូឡង់បានប្រកាសថា ខ្លួនបានប្រមូលរបាំងមុខចំនួន ៦០០.០០០ របាំង។ គ្រឿងបរិក្ខារទាំងនោះបានទៅដល់ក្រុមហ៊ុនផលិតរបស់ចិន កាលពីថ្ងៃទី ២១ ខែមីនា ហើយត្រូវបានចែកចាយទៅក្រុមវេជ្ជសាស្ត្រជួរមុខរួចហើយ។

មន្រ្តីហូឡង់បាននិយាយថា របាំងមុខមិនសម ហើយតម្រងរបស់វាមិនដំណើរការតាមការចង់បាន ទោះបីជាពួកគេមានវិញ្ញាបនបត្រគុណភាពក៏ដោយ។

រដ្ឋាភិបាលអេស្ប៉ាញបានជួបប្រទះបញ្ហាស្រដៀងគ្នាជាមួយនឹងឧបករណ៍សាកល្បងដែលបានបញ្ជា ទិញពីក្រុមហ៊ុនចិនដែរ។ វាបានប្រកាសថាខ្លួនបានទិញការធ្វើតេស្តរាប់រយរាប់ពាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែបានបង្ហាញនៅប៉ុន្មានថ្ងៃក្រោយថាជិត ៦ ម៉ឺននាក់មិនអាចកំណត់បានត្រឹមត្រូវថា តើអ្នកជំងឺមានវីរុសនោះទេ។

តួកគីក៏បានប្រកាសផងដែរថា ខ្លួនបានរកឃើញឧបករណ៍ធ្វើតេស្តមួយចំនួនដែលបញ្ជាទិញពីក្រុមហ៊ុនចិន គឺមិនមានភាពត្រឹមត្រូវគ្រប់គ្រាន់ទេ បើទោះបីជាវាបាននិយាយថាការធ្វើតេស្តចំនួន ៣៥០.០០០ គ្រឿង មានដំណើរការល្អក៏ដោយ៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T