វេជ្ជបណ្ឌិតអង់គ្លេស៖ បើច្រមុះលែងធុំក្លិន និងអណ្ដាតបាត់បង់រសជាតិ វាអាចជាសញ្ញាដំបូងនៃការឆ្លងវីរុសកូវីដ-១៩ ដែលអាចលេចឡើងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីឆ្លងវីរុសនេះ

//s5.kh1.co/92/920551989ffd3352b87de2604c4620b6ca43fc21.jpg
យល់ដឹង

 ៣១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើច្រមុះលែងធុំក្លិន និងអណ្ដាតបាត់បង់រសជាតិ វាអាចជាសញ្ញាដំបូងនៃការឆ្លងវីរុសកូវីដ-១៩ ដែលអាចលេចឡើងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីឆ្លងវីរុសនេះ

អង់គ្លេស៖ ជាការពិតណាស់ មជ្ឈមណ្ឌលសុខភាពសាធារណៈរបស់អង់គ្លេសបាននិយាយថា រោគសញ្ញាសំខាន់ចំនួនពីរនៃជំងឺឆ្លងកូវីដ-១៩ រួមមាន ក្អក និងសីតុណ្ហភាពឡើងខ្ពស់។ ស្របពេលដែលអង្គការសុខភាពពិភពលោកបាននិយាយថារោគសញ្ញនៃជំងឺនេះ មួយចំនួនផ្សេងទៀតមានដូចជា អស់កម្លាំង ឈឺសន្លាក់ ឈឺបំពង់ក ច្រមុះហៀរសំបោរ និងរាគជាដើម។ ប៉ុន្ដែឥឡូវនេះ វេជ្ជបណ្ឌិតអង់គ្លេសមួយចំនួនកំពុងអំពាវនាវឲ្យមានការបញ្ចូលរោគសញ្ញាថ្មីគឺ ច្រមុះបាត់ក្លិន ចូលទៅក្នុងបញ្ជីរោគសញ្ញាទាំងអស់ដែលមានស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ទិន្នន័យថ្មីនេះ បានប្រមូលដោយ ENT របស់ចក្រភពអង់គ្លេស ដែលតំណាងឲ្យអ្នកឯកទេសខាងត្រចៀក ច្រមុះ និងបំពង់ក បានបង្ហាញថា អសមត្ថភាពក្នុងការធុំក្លិន និងអណ្ដាតភ្លក្សមិនដឹងរសជាតិជាញឹកញាប់ អាចជារោគសញ្ញាដំបូង ហើយវាអាចចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីឆ្លងវីរុសថ្មីនេះ។

រូបតំណាង
រូបតំណាង

លោកសាស្ត្រាចារ្យ Nirmal Kumar ប្រធានអង្គការ ENT បានមានប្រសាសន៍ថា៖

ខ្ញុំបានឃើញចំនួននៃអ្នកជំងឺកើនឡើងយ៉ាងខ្លាំងនៅឯគ្លីនិករបស់ខ្ញុំ នៅពេលដែលច្រមុះរបស់ពួកគេចាប់ផ្ដើមបាត់បង់ក្លិន។

  លោកសាស្ត្រាចារ្យ Nirmal Kumar

ទន្ទឹមនឹងនេះដែរ លោក Kumar ក៏បានផ្ដល់យោបល់ទៅអ្នកជំងឺដែលមានបញ្ហាច្រមុះបាត់ក្លិន ឲ្យផ្ដាច់ខ្លួននៅដោយឡែកយ៉ាងហោចណាស់ ថ្ងៃ បើទោះបីវាមិនមែនជាអនុសាសន៍របស់រដ្ឋាភិបាលនាពេលបច្ចុប្បន្នក៏ដោយ៕

រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T