ទើបតែចាប់ផ្ដើមថតរឿងថ្មី Dilraba ត្រូវគេជេរយ៉ាងចាស់ដៃ ព្រោះតែ...

//s5.kh1.co/61/61e452e9d2e0176c41f58cf147eca66fada96c34.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Dilraba ត្រូវ​គេរិះគន់​ដោយ​សារ​ ព្រម​ចាប់​ដៃគូថត​ជា​មួយ​ តួ​ប្រុស​ដែល​មានគម្លាត​ អាយុខុស​គ្នា ​រហូត​ដល់​ទៅ​៧​ឆ្នាំ។

ចិន៖ តារាសម្តែង​ស្រី ​Dilraba ​ត្រៀម​នឹង​ថត ​ខ្សែភាពយន្ត​ថ្មី ​ជា​មួយ​តួ​ប្រុស Leo Wu ដែលពួកគេ​ទាំង​ពីរ ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​គម្លាត​អាយុខុស​គ្នា ​រហូត​ដល់​ទៅ​៧​ឆ្នាំ ដែល​ជា​ហេតុ​ដែល​រឿង ​មិន​ទាន់​ចាប់​ផ្តើម​ថត​ស្រួល​បួល​ផង ក៏​មាន​មហាជន​រិះគន់ ​ ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តាម ​ការ​រាយការណ៍​របស់ សារព័ត៌មាន​Sina នៅ​ក្នុ​ងថ្ងៃទី​២៩ ខែ​មីនា​ កន្លង​ទៅ​នេះ ​បាន​ឲ្យ​ដឹង​ថា ​ក្រុមការងារ​ក្នុង​រឿង​ថ្មី ​ដែល​មាន​ចំណង​ជើង​ថា​ «Marching School» បាន​ចាប់​ផ្តើម ដំណើរការ​ក្នុង ​ការ​ថត​រឿង​ភាគថ្មី​​នេះហើយ។ ជា​មួយ​គ្នានេះ ​គេ​ក៏​ឃើញ​មាន​វត្តមាន ​របស់​តួឯក​ប្រុស ​និងតួ​ឯកស្រី ​នៅ​កន្លែងនោះ​ ​ដើម្បី​ត្រៀម​ធ្វើ​ការ​ថត​​​ផងដែរ។

ជាក់​ស្តែង ​បន្ទាប់​ពីដំណឹង​នៃ ​ការ​ចាប់​ដៃ​គូរ​រវាង តារាសម្តែង​ស្រី ​Dilraba និង​Leo Wu បាន​ចេញ​ផ្សាយទៅ ​ក៏​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ ហាក់​បង្ហាញ​ការមិន​ពេញ​ចិត្ត​ ដែល​ពួកគេ​ទាំង​ពីរ ចាប់​ដៃគូជាមួយ​គ្នា ​ក្នុង​រឿង​ភាគ​ថ្មី​នេះ ក៏​ដោយ​សារតែ ​ហេតុផល​ពួកគេ​ទាំង​ពីរ ​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយពេក រហូត​ដល់​៧​ឆ្នាំ គឺDilraba អាយុ២៨​ឆ្នាំ និង​​ Leo Wu ទើប​តែ​អាយុ២១​ឆ្នាំ ដោយ​លើកឡើង​ថា ពួកគេ​ទាំងពីរ​ មិន​មែន​ជា​​ដៃ​គូ ដែល​សាក​សម​​ និង​គួរឲ្យ​ចង់​មើល​​នោះ​ទេ៕

Leo Wu
Leo Wu
Dilraba
Dilraba
Leo Wu
Leo Wu
Dilraba
Dilraba
រឿងភាគថ្មិ​របស់​ពួកគេ​
រឿងភាគថ្មិ​របស់​ពួកគេ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T