អាណិតណាស់! ក្រោយឆ្លងCovid-19 តារាចម្រៀង Kalie Shorr ប្រាប់ពីអាការៈខ្លះៗ ស្ដាប់ទៅពិតជាពិបាក

//s5.kh1.co/d2/d26843f3af4c40a0ae12ebc9318f2e7d2369bb5e.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាច្រៀង Kalie Shorr និយាយប្រាប់ពីអាការៈនិង ការតស៊ូជំនះនៅពេលដែលឆ្លងវីរុសកូរ៉ូណាលើកដំបូង

បរទេស៖ អ្នកទាំងអស់គ្នា ច្បាស់ជាដឹងហើយថា វីរុសកូរ៉ូណាបានវាយលុកប្រទេសជាច្រើន នៅលើពិភពលោកសព្វថ្ងៃនេះ ដោយមិនទាន់មាន ថ្នាំព្យាបាលនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វីរុសប្រភេទថ្មីនេះ បានរីករាលសុះសាយស្ទើរតែ គ្រប់ប្រទេសទៅហើយ សូម្បីថ្នាក់ដឹកនាំឬ តារាល្បីៗ ក៏ក្លាយជាអ្នករងគ្រោះដែរ ប្រសិនជាកង្វះភាពប្រុងប្រយ័ត្ន គឺប្រាកដជា ឆ្លងជាក់ជា មិនខានឡើយ។

ជាក់ស្តែងថ្មីៗនេះ តារាចម្រៀង Kalie Shorr បានប្រកាសនៅតាមបណ្តាញសង្គមនានាថា នាងបានធ្វើតេស្តវិជ្ជមានទៅលើវីរុសកូរ៉ណា ដូច្នេះគ្រូពេទ្យតម្រូវឲ្យ នាងនៅដាច់ដឡែក ពីអ្នកដ៏ទៃរហូតដល់ការធ្វើតេស្តអវិជ្ជមាន ដែលរហូតមកទល់ពេលនេះ មានរយៈពេល ៣សប្តាហ៍ទៅហើយ។

លើសពីនេះ ម្ចាស់បទ «Fight Like A Girl» រូបនេះបានបន្តទៀតថា ទោះបីជាពេលនេះ រូបនាងមានលក្ខណៈធូរស្រាលជាងមុនហើយក្តី ប៉ុន្តែ សូមអ្នកទាំងអស់គ្នា កុំមើលស្រាលវីរុសឲ្យសោះ នេះជាចំណុចមួយ ដែលត្រូវពិចារណាឲ្យបានល្អិតល្អន់។

ខ្ញុំមានភាពឈឺចាប់ជុំវិញ ដងខ្លួនទាំងមូល ខ្លួនខ្ញុំក្តៅខ្លាំង ស្ទើរតែទ្រាំពុំបាននិង ថែមទាំងបាត់បង់ជីវ្ហាវិញ្ញាណ និងឃានវិញ្ញាណ ដូច្នេះខ្ញុំ មិនអាចភ្លក់ដឹងពី រសជាតិអាហារ និងមិនអាចធុំក្លិនអ្វីបានទាំងអស់។

Kalie Shorr

ជាចុងក្រោយ តារាស្រីរូបនេះ បានប្រាប់ទៅអ្នកគាំទ្រទាំងអស់ថា សូមកុំមើលស្រាលនឹងវីរុសឲ្យសោះ ប្រសិនបើជាគ្មានការចាំបាច់ សូមកុំចេញក្រៅផ្ទះ៕

សូមចូលមើល រូបភាពខាងក្រោម៖

Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Kalie Shorr
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T