អ្នកណាមិនច្រណែន សុខៗ Jackson លេចមុខក្នុងវីដេអូខលតាម Live ជាមួយ DJ Nui (មានវីដេអូ)

//s5.kh1.co/ba/ba411889de5de25055d61a5d42004f7f1d422d0b.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែល Dj Nui បាន Live នៅក្នុងគណនីផ្ទាល់ខ្លួន ស្រាប់តែ​តារាចម្រៀង K-POP ល្បីឈ្មោះ Jackson Wang បានលេចមុខលោកក្នុង វីដេអូខលតាម Live របស់ DJ Nui

ថៃ៖ DJ Nui ជាតារាសម្ដែង ក៏ដូចជាពិធីករ របស់ប្រទេសថៃ ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងនោះដែរ លោកក៏ជាតារាប្រុស ដែលមានភាពកំប្លុងកំប្លែង និងមានវោហាស័ព្ទ ចាក់ទឹកមិនលេចផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ DJ Nui ក៏បានបញ្ចេញវីដេអូបទចម្រៀង ដែលរូបលោកក៏កាន់តែ មានអ្នកគាំទ្រច្រើនជាងមុន ដោយរាល់សកម្មភាពរបស់លោក តែងតែធ្វើឲ្យទស្សនិកជន មានភាពសប្បាយរីករាយជានិច្ច។

លើសពីនេះ តារាប្រុសរូបនេះ បានបង្កភាពភ្ញាក់ផ្អើលមួយ នៅលើបណ្តាញសង្គម ដែល Dj Nui បាន Live នៅក្នុងគណនីផ្ទាល់ខ្លួន ស្រាប់តែ​ តារាចម្រៀង K-POP ល្បីឈ្មោះ Jackson Wang បានលេចមុខក្នុង វីដេអូខលតាម Live របស់ DJ Nui  ដែលលោកបានធ្វើឲ្យ មហាជនរាល់គ្នា មានការស្រឡាំងកាំងយ៉ាងខ្លាំង។

ជាពិសេសហ្វេនៗ Jackson Wang ផ្ទាល់ ឃើញហើយច្រណែននឹង DJ Nui គ្រប់គ្នាដែលរូបគេ បាននិយាយជាមួយIdolបែបនេះ។ មិនតែប៉ុណ្ណោះ Jackson ក៏បាននិយាយបន្ថែមថា លោកនឹងទៅប្រទេសថៃ ហើយណាត់ DJ Nui ពិសារអាហារពេលល្ងាច ជាមួយលោកទៀតផង៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

DJ Nui 
DJ Nui 
DJ Nui 
DJ Nui 
DJ Nui 
DJ Nui 
DJ Nui 
DJ Nui 
DJ Nui និង Jackson Wang
DJ Nui និង Jackson Wang
DJ Nui និង Jackson Wang
DJ Nui និង Jackson Wang
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T