បានឃើញចំនួនអ្នក Like រូបថតនៅលើ Instagram របស់ Bright Vachirawit បានដឹងថាល្បីមិនធម្មតា

//s5.kh1.co/ae/aeffcea3a40e6df23bf80409297ea5f731bc2bcf.jpg
នារី

 ៣១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ន តារាសម្ដែងថៃវ័យក្មេងរូបសង្ហា Bright Vachirawit កំពុងតែទទួលបាននូវសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេសថៃ រួមទាំងកម្ពុជាយើងផង។

ថៃ៖ បច្ចុប្បន្ន តារាសម្ដែងថៃវ័យក្មេងរូបសង្ហា Bright Vachirawit កំពុងតែទទួលបាននូវសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេសថៃ រួមទាំងកម្ពុជាយើងផង និងមានអ្នកលួចក្រាស់មិនតិចនាក់នោះទេ បន្ទាប់ពីតារាវ័យក្មេងរូបនេះ បានចាប់ដៃគ្នាសម្ដែងក្នុងខ្សែភាពយន្តភាគរឿង 2gether the series របស់ស្ថានីយ៍ទូរទស្សន៍ថៃ GMM ជាតួអង្គគូស្នេហ៍ប្រុសដូចគ្នា ជាមួយនឹងតារាសម្ដែងប្រុសវ័យក្មេង Win Metawin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តភាគមួយនេះ បានឆក់យកបេះដូងអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសឲ្យតាមដានទស្សនា ពីមួយភាគ ចូលមួយភាគយ៉ាងជក់ចិត្តដិតអារម្មណ៍ ជាពិសេសគឺឈុតឆាកស្នេហារបស់តួអង្គទាំងពីរ បើទោះបីជាពួកគេ ជាប្រុសដូចគ្នាក៏ដោយ។

អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀត តារាវ័យ២២ឆ្នាំ Bright Vicharawit មិនត្រឹមតែទទួលបានការគាំទ្រនៅក្នុងរឿងប៉ុណ្ណោះទេ តែបើក្រឡេកមើលទៅគណនី Instagram របស់តារារូបនេះវិញ ក៏ឃើញថាមានសន្ទុះនៃការគាំទ្រមិនតិចនោះដែរ។ សម្រាប់គណនី Instagram របស់ Bright Vicharawit ចំនួន Followers គឺ ១.៨ លាននាក់ បើគិតត្រឹមថ្ងៃទី ៣១ មីនា។

ចំណែកឯចំនួនអ្នក like រូបថតរបស់តារារូបនេះ គឺមិនចាញ់តារាថៃជើងចាស់ជួរមុខប៉ុន្មានឡើយ ពោលគឺរូបភាគច្រើន ដែលលោកបានបង្ហោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានហក់ឡើងនូវចំនួន Like ដល់ទៅ ៣សែន Like យ៉ាងតិច ហើយមានរូបមួយនោះហក់ឡើងដល់ទៅ ៨សែន ៨ម៉ឺន Like។

ជាពិសេសរូបចុងក្រោយដែលលោកបានបង្ហោះ គឺមានចំនួន Like ប្រមាណ ៦សែន៥ម៉ឺន ត្រឹមតែ ១៧ម៉ោង។ ចំនួន Like នេះអាចចាត់ទុកបានថាស្ថិតក្នុងកម្រិតខ្ពស់មួយ សូម្បីតែតារាថៃល្បីៗមួយចំនួនក៏មិនបានទទួលច្រើនដល់ថ្នាក់នេះដែរ។ បើក្រឡេកមើលទៅក្នុងការបញ្ចេញមតិ Comment ឃើញថាអ្នកចូលបញ្ចេញមតិគាំទ្រលោក គឺមកពីចម្រុះជាតិសាសន៍តែម្ដង មិនមែនមានតែអ្នកគាំទ្រថៃនោះឡើយ៕

គណនី Instagram របស់ Bright Vicharawit
គណនី Instagram របស់ Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit
Bright Vicharawit និង Win Metawin ក្នុងរឿង 2gether the series
Bright Vicharawit និង Win Metawin ក្នុងរឿង 2gether the series
Bright Vicharawit និង Win Metawin ក្នុងរឿង 2gether the series
Bright Vicharawit និង Win Metawin ក្នុងរឿង 2gether the series
Bright Vicharawit និង Win Metawin ក្នុងរឿង 2gether the series
Bright Vicharawit និង Win Metawin ក្នុងរឿង 2gether the series
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T