កីឡាករកំពុងរះម្នាក់នេះចង់ទៅ Real Madrid មិនមែន Barcelona ឬ Liverpool នោះទេ

//s5.kh1.co/67/67376ba79d2433a2b536b505ee0c492d727cdb30.jpg
កីទ្បា

 ៣១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែបម្រើ Eduardo Camavinga ចង់ផ្លាស់ទៅ Real Madrid មិនមែន Barcelona ឬ Liverpool នោះទេ

បារាំង៖ កីឡាករកំពុងលេចធ្លោរបស់ក្លិប Rennes ខ្សែបម្រើ Eduardo Camavinga ត្រូវបានរាយការណ៍មកថាចាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid បើទោះបីជាមានក្លិបធំៗជាច្រើនទៀតនៅអឺរ៉ុបដាក់រ៉ាដាចង់បានរូបគេក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

មានវ័យត្រឹម១៧ឆ្នាំ Camavinga បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅទឹកដីបារាំងជាមួយ ក្នុងរដូវកាលនេះ ដោយចូលលេងឲ្យក្រុមធំ Rennes បាន៣៦ប្រកួតពីគ្រប់ព្រឹត្តិការណ៍ទាំងអស់ ខណៈសមត្ថភាពរបស់គេត្រូវបានព្យាករណ៍ថានឹងអាចក្លាយជាខ្សែបម្រើដ៏ឆ្នើមមួយរូបនាពេលអនាគត។

Real Madrid ចង់បាន Camavigna ដើម្បីទៅជំនួសកន្លែងរបស់ Casemiro ដែលមានវ័យកាន់តែច្រើន ហើយក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញក៏បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើទៅកាន់ Rennes ផងដែរ នៅពេលដែលទីផ្សាររដូវក្ដៅចាប់ផ្ដើម។

កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

បណ្ដាក្លិបធំៗជាច្រើនរួមមាន Liverpool, Dortmund, PSG, Manchester United និង Manchester City សុទ្ធតែមានបំណងចង់នាំយកយុវជនជម្រើសជាតិបារាំងរូបនេះ ប៉ុន្តែបើតាម Marca សាមីកីឡាករខ្លួនឯងផ្ទាល់ចង់មកលេងនៅកីឡដ្ឋាន Santiago Bernabeu។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបជើងឯក Champions League ១៣សម័យកាលគឺជាកន្លែងដ៍សក្ដិសមសម្រាប់ Camavinga ក្នុងការអភិវឌ្ឍសមត្ថភាពរបស់គេឲ្យក្លាយជាកីឡាករលំដាប់កំពូល៕

កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T