ជាការពិតទេដែលថា YG ជះលុយបិទមាត់អ្នកកាសែត ឲ្យឈប់ចេញផ្សាយរឿងអាស្រូវរបស់ Seungri?

//s5.kh1.co/15/15f9eea36c76354b7e3b5e61b6bd49aad11ba3bc.jpeg
នារី

 ៣១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ YG ត្រូវបានគេសង្ស័យថា បានផ្តល់ប្រាក់ចំនួន ១០០លានវ៉ុន ដល់អ្នកកាសែតឈ្មោះ Kim ដើម្បីស្នើសុំឲ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន រឿង Seungri បើកឡានពេលស្រវឹង ហើយជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

កូរ៉េខាងត្បូង ៖ នេះបើយោងតាមប្រភពផ្តាច់មុខពី SBS FunE បានឲ្យដឹងថាផលិតកម្ម YG Entertainment ត្រូវបានគេសង្ស័យថា បានប្រើប្រាស់លុយ សូកប៉ាន់ទៅអ្នកកាសែតម្នាក់ឈ្មោះ Kim ក្នុងចំនួន ១០០ លានវ៉ុន (៨១,៧០៨ ដុល្លារអាមេរិក) ដើម្បីរារាំងជននេះពីការបង្ហោះអត្ថបទព័ត៌មាន អំពីការបើកបរក្នុងពេលស្រវឹង និងករណីគ្រឿងញៀននៅឆ្នាំ ២០១៧ របស់ Seungri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រលប់ទៅកាន់ ខែកុម្ភៈឆ្នាំ ២០១៩ វាត្រូវបានគេរាយការណ៍ថា ផលិតកម្ម YG Entertainment បានចំណាយប្រាក់រហូតដល់ទៅ ១០០ លានវ៉ុន ដើម្បីដោះស្រាយបញ្ហា រឿងអាស្រូវដដែលៗដែលកើតមានលើតារារបស់ខ្លួនគឺ Seungri

ទោះបីជាយ៉ាងណាក៏ដោយ YG Entertainment បានបដិសេធការចោទប្រកាន់នេះ។ ចំណែកឯអ្នកសារព័ត៌មាន Kim ក៏បាននិយាយថា លោកនឹងចាត់ការតាមផ្លូវច្បាប់ ប្រសិនបើមានប្រព័ន្ធផ្សព្វផ្សាយ បញ្ចេញព័ត៌មានមិនពិតពីលោក។

យ៉ាងណាមិញ រឿងនេះនៅតែមិនទាន់ស្ងប់ស្ងាត់ ដោយសារតែមានមនុស្សជាច្រើន នៅតែនិយាយថាអ្នកកាសែត Kim បានប្រាប់ពួកគេដោយផ្ទាល់ អំពីការទទួលបានប្រាក់ពីផលិតកម្ម YG

ដូច្នេះហើយ ទោះបីជាលោក Kim បដិសេធមិនទទួលស្គាល់ ហើយនិយាយថានឹងចាត់វិធានការតាមច្បាប់ ប៉ុន្តែ SBS FunE បានបញ្ជាក់ថា វាមានរយៈពេលជាង ១៣ខែមកហើយ តែបែរជាគ្មានឃើញប្រតិកម្មអ្វីសោះពីលោក Kim សូម្បីតែវិធានការផ្លូវច្បាប់ដែលលោកបាននិយាយ ក៏មិនត្រូវបានអនុវត្តដែរ។

SBS FunE បានស្នើសុំឲ្យ YG Entertainment ផ្តល់ចម្លើយចំពោះហេតុការណ៍នេះ ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតបអ្វីនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម ៖ 

Seungri  និង yang hyun suk
Seungri  និង yang hyun suk
Seungri 
Seungri 
Seungri 
Seungri 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T