ក្រសួងសុខាភិបាលកម្ពុជា​បានរកឃើញ ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ នៅសៀមរាបដែលបានឆ្លងកូវីដ១៩

//s5.kh1.co/f9/f9bf423cc132a481660baae3ad60d404146fcbde.jpg
សង្គម

 ៣១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រកឃើញករណីឆ្លងថ្មីបន្ថែមចំនួន ២នាក់ទៀត នៅខេត្តសៀមរាប នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

ភ្នំពេញ៖ រកឃើញករណីឆ្លងថ្មីបន្ថែមចំនួន ២នាក់ទៀត នៅខេត្តសៀមរាប នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីឆ្លងថ្មីទាំងពីរនាក់នេះ គឺអ្នករស់នៅខេត្តសៀមរាប ដែលជាម្ដាយកូននឹងគ្នា។ ស្ត្រីជាម្ដាយ មានអាយុ ៣៩ឆ្នាំ និងកូនប្រុស អាយុ ១២ឆ្នាំ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។ ដោយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប។

ស្ត្រីអាយុ ៣៩ឆ្នាំរូបនេះ គឺជាភរិយារបស់បុរស អាយុ ៤០ឆ្នាំ ដែលបានត្រឡប់មកពីពិធីសាសនាពីប្រទេសម៉ាឡេស៊ី ។ រីឯកូន ២នាក់ផ្សេងទៀត និងឪពុកក្មេក ធ្វើតេស្តអវិជ្ជមាន។

សូមបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបឡើងដល់ ១០៩នាក់ ហើយអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២៣ នាក់។ ដែលនៅក្នុងនោះមានបុរសជនជាតិចិន ០១នាក់ ស្ត្រីជនជាតិអង់គ្លេស ០២នាក់ បុរសជនជាតិអង់គ្លេស ០១នាក់ បុរសជនជាតិបារាំង ០១នាក់ និងបុរសជនជាតិខ្មែរ ១៨នាក់៕

សូមអានលម្អិត សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T