ទុក្ខឥតល្ហែ! ជំងឺកូវីដ-១៩ មិនទាន់បាត់ផង ពេលនេះរថភ្លើងដឹកអ្នកដំណើរជិត ៧០០ នាក់របស់ចិន ត្រូវក្រឡាប់ទៀត (មានវីដេអូ)

//s5.kh1.co/cf/cf2446be8acd2269c03ff282fa897ff872bc3ac6.jpg
សង្គម

 ៣១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង ១២៧ នាក់ទៀតរងរបួស ក្នុងឧបទ្ទវហេតុដែលរថភ្លើងផ្ទុកអ្នកដំណើរជាង ៧០០ នាក់មួយគ្រឿងបានបើករអិលធ្លាក់ផ្លូវនៅទីក្រុង Chenzhou ខេត្ដហ៊ូណានភាគខាងត្បូងប្រទេសចិន ដែលបានកើតឡើងនៅថ្ងៃទី ៣០ ខែ មីនា ម្សិលមិញនេះ

ចិន៖ មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង ១២៧ នាក់ទៀតរងរបួស ក្នុងឧបទ្ទវហេតុដែលរថភ្លើងផ្ទុកអ្នកដំណើរជិត ៧០០ នាក់មួយគ្រឿងបានបើករអិលធ្លាក់ផ្លូវនៅឯទីក្រុង Chenzhou ខេត្ដហ៊ូណាន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ៣០ ខែ មីនា ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ

នៅមុនកើតហេតុ រថភ្លើងដែលកំពុងដឹកអ្នកដំណើរចំនួន ៦៥៤ នាក់នេះបានធ្វើដំណើរពីទីក្រុង Jinan ឆ្ពោះទៅទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន ដោយរត់បានចម្ងាយ ១,៩៩៨ គីឡូម៉ែត្រ និងចំណាយពេលជិត ២៤ ម៉ោង។ តែសំណាងមិនល្អ នៅពេលរថភ្លើងជិតទៅដល់គោលដៅ ក៏ស្រាប់តែផ្ទៃដីនៅត្រង់ចំណុចកើតហេតុនោះ មានការបាក់ស្រុត ហើយពេលនោះអ្នកបញ្ជាក្បាលម៉ាស៊ីន រអិលជើងពុំអាចជាន់ហ្រ្វាំងបាន ដែលជាហេតុបណ្ដាលឲ្យទូរថភ្លើងចំនួន កំណាត់ត្រូវក្រឡាប់ផ្ងារជើងតែម្ដង។

ក្រុមពន្លត់អគ្គិភ័យនៅទីតាំងកើតហេតុ
ក្រុមពន្លត់អគ្គិភ័យនៅទីតាំងកើតហេតុ

ករណីនេះ បានបង្កជាអគ្គិភ័យឆាបឆេះមានផ្សែងសន្ធោសន្ធៅ  ដែលបណ្ដាលឲ្យអ្នកដំណើរទាំងអស់ព្យាយាមរំដោះខ្លួនចេញតាមរបៀបផ្សេងៗគ្នា និងមានអ្នកខ្លះលោតចេញតាមបង្អួចទៀតផង។ ដែលអគ្គិភ័យនេះ បានឆាបឆេះជាងពីរម៉ោង ហើយបានរលត់ទៅវិញ ក្រោមស្នាដៃអ្នកពន្លត់អគ្គិភ័យជិត ១៥០ នាក់ និងប្រើរថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ២៨ គ្រឿង។

ក្រុមពន្លត់អគ្គិភ័យ
ក្រុមពន្លត់អគ្គិភ័យ

ជុំវិញហេតុការណ៍នេះ ក៏បានធ្វើឲ្យមន្ដ្រីប៉ូលិសផ្លូវដែកម្នាក់ស្លាប់ និងបុគ្គលិកនាក់ទៀតរងរបួស ខណៈអ្នកដំណើរ នាក់បានរងរបួសធ្ងន់ និង ១១៨ នាក់ផ្សេងទៀតរងរបួសស្រាល ហើយអ្នកទាំងអស់នោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T