Park Bo Gum បដិសេធពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងការចូលបម្រើកងទ័ព

//s5.kh1.co/12/1289fc7a1c02594d5cb3da5a79917e220d028181.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែង​ប្រុស​ល្បីឈ្មោះ Park Bo Gum នឹង​មិន​ទាន់​ចូល​បម្រើកងទ័ព ក្នុង​ពេល​ឆាប់ៗ​នេះ​ ដូចពាក្យចចាម​អារ៉ាមទាំងអស់​នោះ​ឡើយ ដូច្នេះសូមហ្វេនៗកុំទាន់មានការយល់ច្រឡំ។ ​

កូរ៉េខាងត្បូង ៖ នៅ​ថ្ងៃទី ​៣១ ខែ​មីនា​នេះ​ ភ្នាក់ងារ​ផលិតកម្ម​ Blossom Entertainment ដែល​ជាក្រុមហ៊ុនគ្រប់គ្រងតារាសម្តែង​ប្រុស​ល្បី Park Bo Gum ទើបតែបញ្ចេញសេចក្ដីថ្លែងការណ៍ថ្មី ឆ្លើយតបទៅកាន់ពាក្យចចាមអារ៉ាម ដែលនិយាយថាតារាប្រុសរូបនេះ នឹងចូលបម្រើកងទ័ពឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍ ជាផ្លូវការមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Park Bo Gum​ នៅមិនទាន់ទទួលបាន ការ​កោះ​ហៅពីខាង​​យោ​ធា​នៅឡើយ​។​

អ្នក​តំណាង​ម្នាក់​ បាន​លើកឡើង​ថា ៖​ 

  វាជា​ការ​ពិត​ដែល​ថា​ Park Bo Gum មិនចង់ពន្យារពេល ក្នុង​ការ​ចូល​បំពេញ​កាតព្វកិច្ច របស់គាត់នោះ​ទេ ប៉ុន្តែជាការពិត​ រហូត​មក​ដល់​ពេល​នេះ ​តារាប្រុស​រូប​នេះ​ នៅមិន​ទាន់​បាន​ទទួល​ការកោះ​ហៅ ណា​មួយ​​នៅ​ឡើយនោះ​​ទេ​​​។​  

អ្នក​តំណាងផលិតកម្ម

ជាមួយ​គ្នានេះ​ដែរ​ Park Bo Gum ក៏​នឹង​ត្រៀម​បង្ហាញមុខ​​ នៅ​ក្នុងរឿងភាគថ្មី របស់ស្ថានីយទូរទស្សន៍ tvN ដែលនឹងចាក់ផ្សាយឆាប់ៗនេះ មាន​ចំណង​ជើង​ថា​ Record of Youth

ទស្សនារូបភាពខាងក្រោម ៖

Park Bo Gum
Park Bo Gum
Park Bo Gum
Park Bo Gum
Park Bo Gum
Park Bo Gum
Park Bo Gum
Park Bo Gum
Park Bo Gum
Park Bo Gum
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T