ខេត្តភូកេតរបស់ថៃបានធ្វើការបិទទ្វារជាបន្ទាន់ ខណៈអ្នកឆ្លងវីរុស COVID-19 កើនឡើងរហូតដល់ទៅ ៥៣​ នាក់

//s5.kh1.co/b3/b3ad345c54cd384086312027c9569b4c09b59b44.jpeg
សង្គម

 ៣១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខេត្តភូកេតរបស់ថៃបានធ្វើការបិទទ្វារហូតដល់ថ្ងៃ ៣០ មេសា ខណៈអ្នកឆ្លងវីរុស COVID-19 កើនឡើងរហូតដល់ទៅ ៥៣​ នាក់។

ថៃ៖ អភិបាលខេត្តភូកេតបានចេញបទបញ្ជាហាមឃាត់ប្រជាជន និងយានយន្តមិនឲ្យចេញឬចូលខេត្តកោះភាគខាងត្បូង ខណៈដែលមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ៦ បន្ថែមទៀតដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៥៣ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកអភិបាលខេត្ត Pakkapong Taweepat បានបញ្ជាឱ្យបិទរាល់ច្រកចេញចូលក្នុងខេត្តទាំងអស់ លើកលែងតែការធ្វើដំណើរតាមផ្លូវអាកាសដែលអាចធ្វើដំណើរនាពេលយប់ចាប់ពីពាក់កណ្តាលអធ្រាត្រ គិតចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃទី ៣០ ខែមេសា។

https://s5.kh1.co/__image/w=650,h=433,q=100/72/7255278d70cba70e22292d1a75c3eb55b53b12ca.jpeg

ក្រោមបទបញ្ជានេះ ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទត្រូវបានហាមឃាត់មិនឱ្យចូលនិងចេញពីខេត្តតាមរយៈច្រក Tha Chat Chai ផ្តេសផ្តាសនោះទេ លើកលែងតែអ្នកដឹកជញ្ជូនម្ហូប និងរបស់របរសំខាន់ៗប្រេងឥន្ធនៈ សម្ភារសំណង់ ឧបករណ៍វេជ្ជសាស្រ្ត យានយន្តសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់រថយន្តសម្រាប់រដ្ឋ។

ការហាមឃាត់ក៏ត្រូវបានដាក់លើប្រជាជននោះទេ សូម្បីតែនាវាគ្រប់ប្រភេទពីការចូលនិងចាកចេញពីខេត្តតាមរយៈកំពង់ផែអន្តរជាតិក៏ត្រូវបានហាមឃាត់ លើកលែងតែកប៉ាល់ដឹកទំនិញដូចជាកប៉ាល់ដឹកស្បៀងអាហារ និងរបស់របរចាំបាច់សម្ភារៈសំណង់ ឧបករណ៍ពេទ្យ ទូកសង្គ្រោះ និងនាវាសង្គ្រោះបន្ទាន់។

https://s5.kh1.co/__image/w=650,h=407,q=100/07/0744fcf4914c8905f2af2fae081986af3f22a068.jpeg

ខេត្តភូកេតបានបញ្ជាក់ពីការឆ្លងមេរោគ Covid-19 ចំនួន ៦ បន្ថែមទៀតដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៥៣ នាក់។

ករណីថ្មីទាំង ៦ ដែលជាប់ទាក់ទងនឹងតំបន់ Patong ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍។ ក្នុងចំណោមករណីទាំង ៥៣ មានអ្នកជំងឺចំនួន ៤៦ នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្ យខណៈដែល ៧ នាក់បានជាសះស្បើយ៕

https://s5.kh1.co/__image/w=650,h=366,q=100/79/79198b063bd154bd8c75ff20f996ed802b53161b.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T