ចូលរួមរំលែកទុក្ខ! លោកប៉ា សុគន្ធ ថេរ៉ាយុ បានទទួលមរណភាពហើយ

//s5.kh1.co/4f/4f202aff66fd371c1eb4b29065bc577e0b773576.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ចូលរួមរំលែកទុក្ខផង! កាលពីប៉ុន្មានម៉ោងមុននេះ តារាម្រៀង លោក សុគន្ធ ថេរ៉ាយុ បានជួបទុក្ខធំមួយ ដោយលោកឪពុក របស់លោកបានទទួលមរណភាព ដោយរោគាពាធ។

ភ្នំពេញ៖ លោក សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងម្នាក់ ដែលមានការគាំទ្រច្រើនពីហ្វេនៗ ក៏ដូចជាមហាជន ដោយរូបលោកបានឈានជើងចូល សិល្បៈអស់រយៈពេល ច្រើនឆ្នាំមកហើយ តែលោកនៅតែ ទទួលបានប្រជាប្រិយភាពខ្លាំងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សុគន្ធ ថេរ៉ាយុ ក៏ជាតារាចម្រៀងម្នាក់ ដែលប្រើប្រាស់របស់ប្រ៊េនថ្លៃៗ ចំណែកឯ ជីវិតឯកជនរបស់លោកវិញក៏មិនធម្មតា ដោយពេលនេះ ក៏មានជំនួញធំមួយ ក្នុងដៃផងដែរ។ ក្នុងនោះដែរ តារាប្រុសរូបនេះ ក៏តែងតែបង្ហាញពីជីវិតឯកជនរបស់លោក ទៅកាន់ហ្វេនៗ ឲ្យបានឃើញផងដែរ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សុគន្ធ ថេរ៉ាយុ បានជួបទុក្ខធំមួយ ដោយលោកឪពុក បានទទួលមរណភាពថ្ងៃ ច័ន្ទ ទី៣០ ខែ មិនា ក្នុងនោះដែរ លោកបានសរសេរសារមួយ និយាយថា៖

 វាពិតជាលឿនណាស់ សម្រាប់ខ្ញុំ និងក្រុមគ្រួសារ​ ប៉ាបានចាកចេញពី ពួកខ្ញុំលឿនខ្លាំងណាស់​ ខ្ញុំសឹងតែមិនចង់ជឿ​ សូមអោយប៉ាទៅកាន់សុគតិភព​ ចំពោះប្អូនៗ ប៉ាកុំបារម្ភ ខ្ញុំនឹងមើលថែប្អូនៗអោយបានល្អ​ ប៉ាហត់ហើយប៉ាសំរាន្តចុះ " ប៉ា​ Alex Chan បានទទួលមរណភាព នៅថ្ងៃច័ន្ទ​ ទី​ ៣០ ខែ​ មីនា​ ឆ្នាំ ២០២០ វេលាប្រហែលជិតភ្លឺ​ ដោយរោគាពាធ 

សម្ដី សុគន្ធ ថេរ៉ាយុ

ក្រោយពីបានឃើញ តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ បង្ហោះរូបភាព ព្រមទាំងសារ ដ៏សោកសៅរួចមក ក៏មានមិត្តសិល្បៈករ សិល្បៈការិនី និងហ្វេនៗបានសរសេរនៅក្នុង Comment ពាក្យលើកទឹកចិត្ត និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ
   លោក សុគន្ធ ថេរ៉ាយុ និង គ្រួសារ
   លោក សុគន្ធ ថេរ៉ាយុ និង គ្រួសារ
រូបភាពដែល សុគន្ធ ថេរ៉ាយុ បានបង្ហោះ
រូបភាពដែល សុគន្ធ ថេរ៉ាយុ បានបង្ហោះ
សុគន្ធ ថេរ៉ាយុ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T