ក្លឹបយក្សមួយនៅអេស្ប៉ាញ ពេញចិត្តពេញថ្លើម ​ចង់បានខ្សែ​បម្រើឆ្នើមម្នាក់ពី Liverpool

//s5.kh1.co/0a/0a79704dd1835274cf34a5e8f93d3e9e13852dab.jpg
កីទ្បា

 ៣១-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្លឹបយក្សនៅអេស្ប៉ាញ Sevilla ពេញចិត្តពេញថ្លើមចង់បានខ្សែបម្រើ Xherdan Shaqiri របស់ក្រុមហង្សក្រហម Liverpool។

បើយោងតាមប្រភពព័ត៌មានពី Football Insider បានឲ្យដឹងថា ក្លឹបយក្សនៅអេស្ប៉ាញ Sevilla ពេញចិត្តពេញថ្លើមចង់បានខ្សែបម្រើ Xherdan Shaqiri របស់ក្រុមហង្សក្រហម Liverpool។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Shaqiri 
Shaqiri 

ខ្សែបម្រើសញ្ជាតិស្វីសរូបនេះហាក់មិនសូវមានលទ្ធផលគាប់ប្រសើរឡើយជាមួយ Liverpool ក្នុងរដូវកាល ២០១៩-២០២០ នេះ ដោយ Shaqiri បានបង្ហាញខ្លួនត្រឹម២ប្រកួតប៉ុណ្ណោះនៅ Premier League ឲ្យហង្សក្រហម ក្នុងរដូវកាលនេះ ខណៈដែលភាគច្រើនគឺត្រូវអង្គុយកៅអីបម្រុង និងរងរបួស ​។ 

ជាលទ្ធផលខ្សែបម្រើរូបនេះ បានដាក់គោលដៅចាកចេញពី Liverpool នៅចប់រដូវកាលនេះ ហើយបើតាមរបាយការណ៍បានឲ្យដឹងថាក្លឹបនៅអេស្ប៉ាញ Sevilla បានចាប់អារម្មណ៍ជាខ្លាំងលើសមត្ថភាពខ្សែបម្រើឆ្នើមរូបនេះ។

Shaqiri 
Shaqiri 

វាជារឿងដែលគួរឲ្យស្តាយណាស់សម្រាប់ Liverpool បើកីឡាកររូបនេះចាកចេញទៅ តែវាអាចជារឿងល្អមួយសម្រាប់កីឡាកររូបនេះក្នុងការរកទ្រនំថ្មីដើម្បីបាននាទីបង្ហាញខ្លួនលើទីលានច្រើន ក៏ដូចជាដើម្បីអភិវឌ្ឍខ្លួនបន្តទៀត។

មុនពេលចាកចេញ Shaqiri មានស្នាដៃក្នុងបញ្ជីរបស់ខ្លួនធំៗជាមួយ Liverpool គួរសមដែរ ដោយបានឈ្នះពានជាមួយ Liverpool ដូចជា UEFA Champio League, UEFA Super Cup និង ពាន FIFA Club World Cup ហើយខ្សែបម្រើរូបនេះអាចនឹងបន្ថែមបាន​ពាន Premier League មួយទៀត បន្ទាប់ពីស្ថានភាព Covid-19 បានស្ងប់ស្ងាត់បាត់ទៅ៕

Shaqiri 
Shaqiri 
Shaqiri លើកពាន Champion League 
Shaqiri លើកពាន Champion League 
Shaqiri លើកពាន Super Cup
Shaqiri លើកពាន Super Cup

ប្រភពonefootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T