ទីបំផុតស្វែងរកឃើញ ជើងខ្លាំងទាំង៥ក្រុម ដែលមានភាពច្នៃប្រឌិតខ្ពស់ផលិតខ្សែភាពយន្តខ្លី ក្រោមប្រធានបទ «ឈ្នះ» របស់ក្រុមហ៊ុនឆ្នោត សៀងហៃ ឡូតូ!

//s5.kh1.co/b7/b7aafff791995c72e7035c534792ba64f7a5114d.jpg
សង្គម

 ៣០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនឆ្នោត សៀងហៃ ឡូតូ បានរៀបចំកម្មវិធីប្រគល់រង្វាន់សម្រាប់បេក្ខជន ដែលទទួលបានជ័យលាភី ប្រកួតផលិតខ្សែភាពយន្តខ្លី​ ក្រោមប្រធានបទ «ឈ្នះ» របស់ខ្លួន នៅថ្ងៃទី ២៨ ខែមិនា​ ឆ្នាំ២០២០។ ក្រុមហ៊ុនបានរៀបចំកម្មវិធីនេះ ក្នុងបំណងលើកទឹកចិត្ត និងស្វែងរកបេក្ខជន បេក្ខនារីដែលមានសមត្ថភាព ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តផ្នែកនិពន្ធ តាក់តែង និងដឹកនាំថតភាពយន្ត ដើម្បីជាការជុំរុញ និងបណ្តុះទឹកចិត្តស្នេហាវិស័យភាពយន្តកម្ពុជាដល់យុវជនជំនាន់ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផលក្នុងការប្រកួតនោះ ក្រុមហ៊ុនបានស្វែងរកអ្នកឈ្នះ ៥ក្រុម ដែលសុទ្ធសឹងតែជាបេក្ខជន ដែលមានភាពច្នៃប្រឌិត និងទេពកោសល្យខ្ពស់ក្នុងការតាក់តែង និងផលិត។ គ្រប់ខ្សែភាពយន្តទាំងអស់មានបែបផែន និងបច្ចេកទេសក្នុងការផលិតខុសៗគ្នា បានស្តែងចេញនូវស្នាដៃដ៏ល្អគួរជាទីមោទនៈ។​

គណកម្មការ​នៃក្រុមហ៊ុន បានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់​ ដោយផ្អែកលើមូលដ្ឋាននៃភាពសុក្រិត និងស្ថិតលើភាពយុត្តិធម៌ ព្រមទាំងការគាំទ្រដែលទទួលបានតាមរយៈទំព័រហ្វេសប៊ុគផ្លូវការ របស់ក្រុមហ៊ុនសៀងហៃឡូតូ ៤០ភាគរយ ផងដែរ។ ក្រោយការពិចារណា និងស្ទង់មតិព្រមទាំងបោះឆ្នោតជាឯកឆន្ទ ជាចុងក្រោយគណកម្មាការជ្រើសរើសដូចខាងក្រោម៖

​​អ្នកឈ្នះលេខ ១ ទទួលបាន ម៉ូត Honda Dream 2020 ចំនួន ១ គ្រឿង ពានរង្វាន់​ដែល​បញ្ជាក់​ ពី​ស្នាដៃ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើក្រុម ក្រុមៈ Don Bosco Media ដុនបូស្គូ មេឌា រឿងៈ «កំពូលអនាគតឪក្មេក»

​​អ្នកឈ្នះលេខ ១
​​អ្នកឈ្នះលេខ ១

អ្នកឈ្នះ​លេខ ២ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១,០០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើ ក្រុមៈ ស្លឹកត្នោតភាពយន្ត រឿងៈ ចងចង្កឹះវេទមន្ត

​​អ្នកឈ្នះលេខ ២
​​អ្នកឈ្នះលេខ ២

អ្នកឈ្នះ​លេខ ៣ ទទួលបាន​ទឹកប្រាក់​រង្វាន់ ៥០០ ដុល្លារ ពានរង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​ ​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើ ក្រុមៈ មាតុភូមិ រឿងៈ សំណាងនាយស្នា

​​អ្នកឈ្នះលេខ ៣
​​អ្នកឈ្នះលេខ ៣

អ្នកឈ្នះ​លេខ ៤ ទទួលបាន​ទឹកប្រាក់​រង្វាន់ ២០០ ដុល្លារ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ បានទៅលើ ក្រុមៈ Nisakor Media រឿងៈ ថ្ងៃសំណាង

​​អ្នកឈ្នះលេខ ៤
​​អ្នកឈ្នះលេខ ៤

អ្នកឈ្នះ​លេខ ៥ ទទួលបាន​ទឹកប្រាក់​រង្វាន់ ១០០ ដុល្លារ និង​វិ​ញ្ញាប​ន​ប័ត្រ​ចំនួន ១ ក្រុមៈ Klemsa រឿងៈ Luck in Love

​​អ្នកឈ្នះលេខ ៥
​​អ្នកឈ្នះលេខ ៥

ចំណែកឯបេក្ខជនដែលបានចូលរួមដទៃទៀតដែលពុំបានទទួលជ័យលាភី នឹងត្រូវទទួលលិខិតសសើរដើម្បីបញ្ចាក់ពីស្នាដៃ​ផងដែរ។

បេក្ខជនដែលបានចូលរួមដទៃទៀត
បេក្ខជនដែលបានចូលរួមដទៃទៀត

ក្រុមហ៊ុនក៏សូមធ្វើការថ្លែងអំណរគុណដល់ លោក ឈ គង់ផេង អនុប្រធានក្រុមព្រឹក្សាភិបាល របស់ក្រុមហ៊ុន Asia Cash Express PLC ដែលគេស្គាល់គ្រប់គ្នាថា (អាស៊ីវេរលុយ) ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងកម្មវិធី​ ចែករង្វាន់ជូនអ្នកឈ្នះ និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន។ ហើយក្រុមហ៊ុននឹងសន្យាថា ពាំនាំនូវកម្មវិធីថ្មី និងពិសេសៗជាច្រើនទៀត ដល់អតិថិជនទាំងអស់គ្នាជាបន្តបន្ទាប់ទៀត។

គួររម្លឹកផងដែរថា មុននឹងឈានមកដល់ការរៀបបែបនេះឡើង បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ជាច្រើនដំណាក់ រួចមកមានទាំងការជ្រើសរើសបេក្ខជនចូលប្រកួតចំនួន ២៤ក្រុម ចាប់តាំងពីថ្ងៃ១២ ខែមករា ឆ្នាំ២០២០ ចាប់ផ្តើមផលិតខ្សែភាពយន្តប្រកួត​ប្រជែងចាប់ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ និងជ្រើសរើសខ្សែភាពយន្តខ្លី ចំនួ​ន ៥ ពីគណៈកម្មការរបស់ក្រុមហ៊ុន និង Post Public ក្នុង នៅក្នុង Facebook Page របស់ក្រុមហ៊ុននៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២០

ក្រុមហ៊ុន ឆ្នោតសៀងហៃឡូតូ បានបើកដំណើរតាំងពីឆ្នាំ ២០១៧ មកម្លេះ ហើយមានជាប្រភេទឆ្នោត កោស និងឆ្នោតឌីជីថល ជាច្រើនប្រភេទ ដែលបានផ្លាស់ប្តូរជីវភាព មនុស្សជាច្រើនរួចមកហើយ និងមានទឹកប្រាក់រង្វាន់ធំរហូត ដល់ ២០ម៉ឺនដុល្លារ។

សម្រាប់ទូរស័ព្ទទំនាក់ទំនង 010 6666 87 / 017 6666 87 / 071 6666 687

FB Page / LinkedIn: Shanghai Lotto សៀងហៃ ឡូតូ

Instagram: shanghai_lotto

http://www.lottoshanghai.com

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s5.kh1.co/b1/b1171d46ae959cda5dc6c8b208053e264c55670c.jpg

ឱកាសឈ្នះលុយសុទ្ធរហូតដល់ ២០ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ និងម៉ូតូហុងដាឌ្រីម ឆ្នាំ២០២០ រហូតដល់១២គ្រឿង ពីក្រុមហ៊ុន សៀងហៃ ឡូតូ កំពុងរង់ចាំ អ្នកដែលមានសំណាង!

 ០១-កុម្ភៈ-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T